កីឡា

Bayern Munichយកឈ្នះ៤-៣លើបិសាចក្រហមManchester United

ដោយ៖រតនា

កីឡាករKaneបានជួយឲ្យក្រុមថ្មីរបស់ខ្លួនគឺBayern Munichបានទទួលជ័យជម្នះលើក្រុមដែលកំពុងតស៊ូគឺ Manchester United របស់ Erik ten Hag ក្នុងលទ្ធផល៤-៣នៅក្នុងការប្រកួតបើកឆាក Champions Leagueថ្ងៃទី២០កញ្ញា ឆ្នាំ២០២៣។

វាមិនមែនជារឿងសម្ងាត់ទេដែលបិសាចក្រហម Manchester United ចង់ចុះហត្ថលេខាលើ Kane ពី Tottenham នៅរដូវក្តៅ ប៉ុន្តែជំនួសមកវិញប្រធានក្រុម និងជាកីឡាករស៊ុតបញ្ចូលទីរបស់អង់គ្លេសបានជ្រើសរើសអាជីពនៅប្រទេសអាឡឺម៉ង់ដែលបានចាប់ផ្តើមក្នុងទម្រង់ដ៏ល្អ។

នៅឯកីឡដ្ឋាន Allianz Arena កាលពីថ្ងៃពុធ កីឡាករវ័យ 30 ឆ្នាំរូបនេះធ្វើបាន ទាំង assist និងស៊ុតបញ្ចូលទីពីកន្លែងពិន័យ – បន្ទាប់ពីការត្រួតពិនិត្យ VAR ដើម្បី យកចំនួនគ្រាប់បាល់របស់គាត់បានចំនួន៥គ្រាប់ហើយ។

ចប់ការប្រកួតបើកឆាកChampions Leagueរវាងក្រុមBayern Munichនិង ក្រុមManchester Unitedជាលទ្ធផលផ្លូវការគឺ៤ទល់នឹង៣៕

ប្រភព៖ BBC Sport