អន្តរជាតិ

អាម៉េរិកមានគម្រោងផ្តល់ជំនួយដល់អ៊ុយក្រែនក្នុងទឹកប្រាក់ចំនួនជាង ៣២៥ លានដុល្លារ

ប្រែសម្រួល៖សហការី

ញូវយ៉ក៖ ស្របពេលជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនដោយប្រធានាធិបតី Volodymyr Zelenskyy មន្ត្រីអាម៉េរិកបាននិយាយកាលពីថ្ងៃពុធក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថានៅថ្ងៃព្រហស្បតិ៍ ទី ២១ ខែកញ្ញា នេះ លោកប្រធានាធិបតី Joe Biden នឹងប្រកាសកញ្ចប់ជំនួយយោធាចំនួន ៣២៥ លានដុល្លារសម្រាប់អ៊ុយក្រែន ។

មន្ត្រីរូបនេះបាននិយាយថា កញ្ចប់ជំនួយជាអាវុធនឹងមានរួមបញ្ចូលទាំងគ្រាប់បែកចង្កោមទីពីរដែលបាញ់ដោយកាំភ្លើង Howitzer ១៥៥មិល្លីម៉ែត្រ ។

មន្ត្រីអាម៉េរិករូបនោះបានបញ្ជាក់ថា សព្វាវុធថ្មីៗផ្សេងទៀតដែលត្រូវបានផ្តល់ឲ្យអ៊ុយក្រែននឹងរំពឹងថាត្រូវបានប្រកាសនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងលោក Biden ជាមួយនឹងលោក Zelenskyy ក៏ប៉ុន្តែមិនមែនជាអាវុធប្រភេទមីស៊ីល ATACMS ដែលកំពុងស្ថិតក្រោមការពិភាក្សាដ៏ចម្រូងចម្រាស់នោះទេ។

អ៊ុយក្រែននិងទទួលបានគ្រាប់កាំភ្លើងធំ M៣៨៦ របស់ ១៥៥មិលី្លម៉ែត្រ លើកដំបូងនៅក្នុងខែកក្កដា ឆ្នាំ ២០២៣។ គ្រាប់កាំភ្លើងធំនេះសម្រាប់បាញ់ចេញពីកាំភ្លើងធំស្តង់ដារប្រភេទ ១៥៥ របស់អង្គការណាតូ មានរយៈចម្ងាយអតិបរមា ២៩ គីឡូម៉ែត្រ និងអាចផ្ទុកបានរហូតដល់ទៅ ៧២ គ្រាប់ដែលមានប្រសិទ្ធភាភលើសគ្រាប់បែកធម្មតា (DPICM) M៤២ និង M៤៦ ។ .

ការបញ្ជូនគ្រាប់កាំភ្លើងធំ ១៥៥ មិល្លីម៉ែត្រជាមួយនឹងគ្រាប់បែកចង្កោមអាចនិងកាត់បន្ថយការខ្ជះខ្ជាយក្នុងការប្រើប្រាស់គ្រាប់កាំភ្លើងធំ ស្តង់ដារ  ១៥៥ មិល្លិម៉ែត្រ ដែលសហរដ្ឋអាម៉េរិកគ្រោងនឹងបញ្ចូនទៅផងដែ។

រូបភាពនៃការបំផ្លាញដោយសង្គ្រាមនៅអ៊ុយក្រែន

លើសពីនេះ ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី Avenger បន្ថែមទៀតរួមបញ្ចូលនៅក្នុងកញ្ចប់ជំនួយដែលបានគ្រោងទុកសម្រាប់អ៊ុយក្រែនគឺអាវុធប្រឆាំងរថក្រោះ TOW និង AT4 ប្រព័ន្ធរ៉ុក្កែត Guided Multiple Launch Rocket System (GMLRS) សម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តរយៈខ្ពស់ (HIMARS) និងកាំជ្រួចប្រឆាំងរថក្រោះ Javelin ផលិតដោយ Lockheed និង RTX Corp រួមជាមួយនឹងឧបករណ៍ផ្សេងទៀតក៏គ្រោងនឹងបញ្ចូនទៅផងដែរ។

កញ្ចប់ជំនួយជាអាវុធ​នេះអាចធ្វើទៅបានដោយលោក Biden ផ្ទេរសេវាកម្មពីភាគហ៊ុនអាម៉េរិកនិងសម្ភារមកពីសារពើភ័ណ្ឌរបស់សហរដ្ឋអាម៉េរិកដោយមិនចាំបាច់មានការយល់ព្រមពីសភានោះទេគឺធ្វើឡើងដោយយោងទៅតាមគ្រាមានអាសន្ន។

សកម្មភាពយោធាការពារទឹកដីអ៊ុយក្រែនពីការឈ្លានពានរបស់រុស្ស៊ី

Zelenskyy គ្រោងនឹងធ្វើទស្សនកិច្ចនៅវិមាន Capitol Hill នៅព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីជួបឡប់បីជាមួយសមាជិកសភា មុនពេលធ្វើកិច្ចចរចាជាមួយសេតវិមានរបស់លោក Biden នៅពេលក្រោយក្នុងថ្ងៃព្រហស្បតិ៍ដដែល។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈឆ្នាំ ២០២២ សហរដ្ឋអាម៉េរិកបានផ្តល់ជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែនអស់ជាង ៤០ ពាន់លានដុល្លាររួចមកហើយ៕