អន្តរជាតិ

លោក Zelensky បានធ្វើការអំពាវនាវឲ្យពិភពលោកពង្រឹកសាមគ្គីភាព

ប្រែសម្រួល៖សហការី

នៅក្នុងសុន្ទរកថាដែលបានថ្លែងកាលពីថ្ងៃអង្គារនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិគឺជាសុន្ទរកថាដំបូងបង្អស់របស់គាត់ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីនៅក្នុងឆ្នាំ២០២២ ដែលក្នុងនោះលោកប្រធានាធិបតី Volodymyr Zelensky បានជំរុញឲ្យពិភពលោកមានការរួបរួមគ្នាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

លោក Zelensky បានថ្លែងថា “គោលដៅនៃសង្គ្រាមបច្ចុប្បន្នគឺប្រឆាំងនឹងអ៊ុយក្រែនដើម្បីយកទឹកដីរបស់យើង ប្រជាជនរបស់យើង ធនធានរបស់យើងដែលជាការប្រឆាំងទៅនឹងច្បាប់អន្តរជាតិនិងធមន្នុញរបស់អង្គការសហប្រជាជាតិ”  សង្គ្រាមបច្ចុប្បន្ននេះគឺជាអាវុធប្រឆាំងនឹងអ្នកគ្រប់ៗគ្នា “ក្នុងនាមជារដ្ឋសមាជិកដែលមានអាសនៈជាច្រើននៅក្នុងសាលមហាសន្និបាតហើយនៅតែមិនអាចធ្វើអ្វីបានទាល់តែសោះដែលអាចបណ្តោយឲ្យរុស្សីចូលឈ្លាពានប្រទេសអ៊ុយក្រែន។

គេសង្កេតឃើញថាមានការអបអរសាទរយ៉ាងកងរំពងនៅពេលគាត់ឡើងថ្លែងសុន្ទរកថា លោក Zelensky បានប្រើរយៈពេល ១៥ នាទីដើម្បីធ្វើអធិប្បាយអំពីសកម្មភាពរបស់មេដឹកនាំរុស្ស៊ីថាជាអំពើភេរវកម្ម និងចេតនាប្រល័យពូជសាសន៍ ដោយលើកឡើងជាពិសេសថាដូចជាការចាប់បញ្ជូនកុមារអ៊ុយក្រែនចេញពីប្រទេសជាដើម។

អ៊ុយក្រែន​បាន​ចោទប្រកាន់​រុស្ស៊ី​ជាយូរ​មក​ហើយ​ថា​បានចាប់បញ្ជូន​កុមារ​អ៊ុយក្រែន​ចេញពី​តំបន់​កាន់កាប់​ដែលការ​ចោទប្រកាន់នេះ​មាន​មូលដ្ឋានច្បាស់លាស់​ទើបតុលាការឧក្រិដ្ឋកម្ម​សង្រ្គាម​អន្តរជាតិចេញ​ដីកា​ចាប់ខ្លួន​​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀ ពូទីន។

មន្ត្រីរុស្ស៊ីមួយចំនួនបានទទួលស្គាល់ការអនុវត្តដោយអះអាងជាសាធារណៈថាជាការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការនាំយកកុមារទៅប្រទេសរុស្ស៊ីដោយដាក់ពួកគេឲ្យរស់នៅជាមួយនឹងគ្រួសារជនជាតិរុស្ស៊ី ហើយក្នុងករណីខ្លះពួកគេត្រូវបានផ្តល់នូវលិខិតឆ្លងដែនរបស់រុស្ស៊ីផងដែ។

លោក Zelensky ក៏បាននិយាយផងដែរថា ប្រទេសនេះកំពុងប្រើប្រាស់ពាណិជ្ជកម្មស្បៀងអាហារពិភពជាមុខអាវុធដ៏ត្រជាក់បន្ទាប់ពីកិច្ចខិតខំស្តារឡើងវិញនូវកិច្ចព្រមព្រៀងនាំចេញនូវគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅបានទទួលបរាជ័យ និង “ប្រែក្លាយរោងចក្រថាមពលរបស់អ៊ុយក្រែនទៅជាប្រភពបង្ហូរសាធាតុបំពុលបរិយាកាស” ។

“ការ​ប្រើប្រាស់​អាវុធ​ត្រូវតែ​ទប់ស្កាត់ ឧក្រិដ្ឋកម្ម​សង្គ្រាម​ត្រូវតែ​មាន​ទោសទណ្ឌ ប្រជាជន​ដែល​ត្រូវ​និរទេស​ត្រូវ​ត្រឡប់​មក​ស្រុក​វិញ ហើយ​អ្នក​ឈ្លានពានត្រូវតែ​ត្រឡប់​ទៅ​ទឹកដី​របស់​ពួកគេ​វិញ​ យើង​ត្រូវ​តែ​រួបរួម​គ្នា​ដើម្បី​បណ្តេញអ្នក​ឈ្លានពាន ហើយ​យើង​ប្តេជ្ញាចិត្តធ្វើ​វាឲ្យបាន។

ហើយក៏មាន​ការ​ព្រមាន​ដល់​ប្រទេស​ផ្សេងៗ​ទៀត​ជុំវិញ​រឿង​សហប្រតិបត្តិការ​​គ្មាន​ស្រមោល​ជាមួយ​រុស្ស៊ី លោកប្រធានាធិបតី​អ៊ុយក្រែន​ក៏​បាន​លើកឡើងអំពី​ការ​ស្លាប់ដ៏គួឲ្យភ្ញាក់ផ្អើល​របស់​ថៅកែ​ Wagner ជនជាតិរុស្ស៊ី​គឺលោក Yevgeny Prigozhin កាល​ពី​ខែ​មុនផងដែ។

“ខ្ញុំ​យល់ច្បាស់អំពី​មហិច្ឆតា​របស់​ពួក​គេ​ក្នុង​កិច្ចសហការ​ជា​ស្រមោល​នៅ​ពី​ក្រោយ​ឆាកដែលជាអំពើដ៏អាក្រក់ដែលយើងមិនអាចជឿទុកចិត្តបានទេ។ ប្រសិនបើយើងសួរទៅកាន់លោក Prigozhin ថាមាននរណាដែលហានភ្នាល់ទេចំពោះការសន្យារបស់ពូទីន” គាត់បានសង្កត់ធ្ងន់យ៉ាងដូច្នេះ។

ងាកមកមើលលោកឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីនៅក្នុងសាលមហាសន្និបាតដែលត្រូវបានចាប់យករូបភាពដោយកាមេរ៉ារបស់អង្គការសហប្រជាជាតិឃើញថាគាត់កំពុងតែកត់ត្រា និងលេងទូរសព្ទដៃរបស់គាត់នៅក្នុងខណៈពេលដែលលោក Zelensky កំពុងថ្លែងសុន្ទរកថា។

លោក Zelensky ត្រូវបានគេរំពឹងថានឹងជួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នៅក្រោយពេលធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅចុងសប្តាហ៍នេះ៕