សន្ដិសុខសង្គម

ជនសង្ស័យទាញពូថៅកាប់ប្រពន្ធចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗ

ដោយ៖វិចិត្រ
ព្រះវិហារ៖ពិតជាសហាវណាស់ជនសង្ស័យ បានទាញពូថៅកាប់ប្រពន្ធចំនួន៣ពូថៅ ចំក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗ ហើយបានយកសាំងចាក់ដុតខ្លួនឯងរងរបួស។ហេតុការណ៍នេះកើតឡើងនៅភូមិស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុង/ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ។


សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ធី វ៉ូង អាយុ៤៤ឆ្នាំ រស់ភូមិសង្កាត់ខាងលើ។ចំណែកប្រពន្ធឈ្មោះ ស្រី វឿន អាយុ៤៣ឆ្នាំ រស់នៅជាមួយគ្នា។ ប្រជាពលរដ្ឋនៅ ក្បែនោះបានឱ្យដឹងថា កន្លងមកក្នុងគ្រួសារមួយនេះ ធ្លាប់មានរឿងរ៉ាវផ្ទុះកំហឹងឈ្លោះ ប្រកែកគ្នាជាញឹកញយ ព្រោះតែពួកគេផឹកស្រាស្រវឹង។

ក្នុងនោះខាងប្រពន្ធក៏ធ្លាប់កាប់ប្តីឱ្យរងរបួសម្តងដែរ។តែពេលនេះពួកគេស្រវឹងបានឈ្លោះ ប្រកែកគ្នាទៀត ត្រូវប្តីទាញពូថៅកាប់លើប្រពន្ធចំនួន៣ពួថៅចំក្បាលបណ្តាលឱ្យ ស្លាប់ភ្លាមៗ។ក្រោយពីសម្លាប់ប្រពន្ធរួច ជនសង្ស័យបានយកសាំងមកចាក់ដុតខ្លួនឯង រងរបួស ហើយក៏រត់ចូលរថយន្តកំពុងបើក តែរថយន្តបានចាប់ហ្វ្រាំងឈប់ទាន់។

បន្ទាប់ពីហេតុការណ៍កើតឡើងសមត្ថកិច្ចបាននាំជនដៃដល់ទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីបន្តនិតីវិធីពេលក្រោយ៕