សន្ដិសុខសង្គម

ឃាត់ខ្លួនអ្នកលក់សត្វព្រៃខុសច្បាប់២នាក់នៅស្រុកកោះញែក ដោយ:សុខុម

មណ្ឌលគិរី៖ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី ១៥កញ្ញាថា ក្រុមការងារ(វ៉ាយ អេដ) និងក្រុមការងារនៅចំណុចភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានចុះបង្ក្រាបបទល្មើសជួញដូរសត្វព្រៃនិងឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួនពីរនាក់កាលពីថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ០២៣។


ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រុមការងារចុះប្រតិបត្តិការនោះមានចំនួន២ទីតាំង៖ ទីតាំងទី១: ចំណុចផ្ទះឈ្មោះ វិះ មុំ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិ ស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ សម្ភារចាប់បានរួមមាន៖ ១ សត្វឈ្លូសចំនួន ២ក្បាល ទម្ងន់ ២៧.៥គីឡូ។ ២ ស្នែងឈ្លូសចំនួន ៤ក្បាល។ ៣ ស្នែងទន្សោងចំនួន១ ក្បាល។ ៤-ទ្រូងអណ្ដើកចំនួន ៤ ទម្ងន់ ០.៥គីឡូ ។


ទីតាំងទី២: ចំណុចផ្ទះឈ្មោះ ស្រឹ អ៊ួង ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិ ព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី សម្ភារចាប់បានរួមមាន៖ ១ ជ្រូកព្រៃចំនួន ៤ក្បាល ទម្ងន់៨១គីឡូ, ២-ឈ្លូសចំនួន ១ក្បាល ទម្ងន់១៣គីឡូ, ៣- សំពោច ១ក្បាល ទម្ងន់ ២គីឡូ, ៤-សត្វស្វារស់ចំនួន ៣ក្បាល។


នៅក្រោយពេលបង្ក្រាបក្រុមការងារចម្រុះ បានដឹកជញ្ជូនសម្ភារនិងវត្ថុតាងទាំងអស់ យកទៅផ្នែករដ្ឋបាលព្រៃឈើកោះញែក។ ចំណែកជនសង្ស័យទាំង ២នាក់ ក៏បានឱ្យធ្វើ កិច្ចសន្យាបញ្ឈប់ និងពិន័យអន្តរកាល ។ដោយឡែកសាច់សត្វព្រៃទាំងអស់ត្រូវ បានក្រុមការងារដុតបំផ្លាញចោលដើម្បីជាការព្រានដល់អ្នកដទៃទៀត៕