សន្ដិសុខសង្គម

រថយន្តដឹកឈើបែកកង់ក្រឡាប់ស្លាប់ម្នាក់ និងរបួសធ្ងន់ពីរនាក់

ដោយ:សុខុម
ឧត្តរមានជ័យ៖តៃកុងរថយន្តបានស្លាប់ អ្នករួមដំណើរពីរនាក់ទៀតរងរបួសធ្ងន់ ដោយសារតែរថយន្តដឹកឈើមួយគ្រឿងបែកកង់ខាងស្តាំមុខរេចង្កូតធ្លាក់ចូលប្រឡាយ
នៅវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ លើបណ្តោយផ្លូវជាតិ លេខ ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រ លេខ ៩៣-៩៤ ( ចំណុចអូរក្រូច ) ស្ថិតក្នុងភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូង រថយន្តម៉ាកTOYOTA SIENA ពណ៌ស ស៊េរីឆ្នាំ ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ 2K – 2633 ក្នុងទិសដៅពីជើងទៅត្បូងបើកបរ​ដោយឈ្មោះ ឯក សំអូន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប មុខរបរ អ្នកបើករថយន្ត បានស្លាប់នៅនឹងកន្លែងកើត​ហេតុ ។អ្នករួមដំណើរ ២នាក់រួមមាន១. ឈ្មោះ ឡាយ សុជា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប រងរបួសធ្ងន់ បានពាក់ខ្សែក្រវាត់សុវត្ថិភាព។
២. ឈ្មោះ សាលី ភេទប្រុស អាយុប្រហែល ៤២ឆ្នាំ រស់នៅខេត្តសៀមរាប មុខរបរ កម្មករ រងរបួសធ្ងន់ បានពាក់ខ្សែក្រវាត់សុវត្ថិភាព។

ក្រោយពេលកើតហេតុ រថយន្តដឹកឈើយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល​ស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែក អ្នករងរបួសត្រូវបានយក​ទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។សាកសពឈ្មោះ ឯក សំអូន ជាតៃកុងរថយន្ត ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕