សន្ដិសុខសង្គម

អ្នកបើកបររថយន្ដតាក់សុីកំពុងគេចខ្លួនក្រោយបុកម៉ូតូស្ត្រីម្នាក់ប៉ើងធ្លាក់ប្រឡាយរបួសធ្ងន់

ដោយ:សុខុម
រតនគិរី:ស្ត្រីម្នាក់រងរបួសធ្ងន់ហើយត្រូវគេជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ុន្តែអ្នកបើកបររថយន្ដតាក់សុី បង្កកំពុងតែគេចខ្លួននៅឡើយ។ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ​បានកើតឡើងនៅលើផ្លូវជាតិលេខ៧៨​កាលពីវេលាម៉ោងជាង៧ព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៣ នៅចំណុចមុខវត្ដត្រពាំងក្រហម​ក្នុងភូមិ៣​ឃុំត្រពាំងក្រហម​ស្រុកកូនមុំខេត្តរតនគិរី។


សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះរិន សុខន អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ​មានទីលំនៅភូមិឃុំខាងលើ។


នៅមុនកើតហេតុ គេឃើញរថយន្ដតូយូតា ពណ៌សមួយគ្រឿងពាក់ផ្លាកលេខបាត់ដំបង2C-2961​បានបើកតាមបណ្ដោយផ្លូវជាតិលេខ៧៨ ពីកើតឆ្ពោះទៅទិសខាងលិចក្នុងល្បឿនលឿន លុះទៅដល់ចំណុចកើតហេតុក៍បានជាន់ប្រាំងហើយរេចង្កូតជ្រុលទៅបុកម៉ូតូឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1BK-7018 ដែលស្ត្រីរងគ្រោះបានជិះបញ្រ្ចាស់ទិសគ្នាប៉ើងធ្លាក់ពីលើទ្រូងផ្លូវ។
ក្រោយដឹងថាបុកមនុស្សបាក់ជើងហើយ តៃកុងក៍បានព្យាយាមបើករថយន្ដទៅមុខបានចម្ងាយ​ប្រហែលជាង៣គីឡូម៉ែត្រឈប់រថយន្ដដើម្បីឲ្យភ្ញៀវចុះ។ចំណែកខ្លួនជាតៃតុងបានទុកថយន្ដចោល​ហើយរត់គេចទៅបាត់តែម្ដង។

នៅក្រោយកើតហេតុភ្លាមសមត្ថកិច្ចយករថយន្ដបង្ក និងម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាន​ស្រុកកូនមុំ រង់ចាំដោះធ្វើកាដោះស្រាយតាមច្បាប់ចរាចរណ៍ផ្លូវគោក៕