សេដ្ឋកិច្ច

អាជីវករផ្សារក្រុងសួងខេត្តត្បូងឃ្មុំម្នាក់ឈ្នះរង្វាន់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ

ត្បូងឃ្មុំ ៖ បន្ទាប់ពីបានប្រគល់រង្វាន់ធំ១០០លានរៀលដល់មន្ត្រីយោធាម្នាក់នៅខេត្តកំពង់ឆ្នាំងរួច ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវបានបន្តស្វែងរកឃើញអតិថិជនម្នាក់ទៀតជាអាជីវករលក់ដូរនៅក្នុងផ្សារសួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលជាអ្នកមានសំណាងឈ្នះរង្វាន់ធំបន្ទាប់។

អាជីវករដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវរូបនេះមានឈ្មោះ ហ៊ាន ស៊ានហ៊ុច ភេទប្រុស អាយុ៣៦ឆ្នាំ មានអាសយដ្ឋាននៅភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ជួបជាមួយក្រុមការងារដែលចុះប្រគល់រង្វាន់ធំ១០០លានរៀលដល់លំនៅឋាន លោក ហ៊ាន ស៊ានហ៊ុច បានប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃលោកតែងមានទម្លាប់ទទួលទានភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវជាប់ជាប្រចាំ។  ដោយឡែកសម្រាប់ការឈ្នះរង្វាន់នូវទឹកប្រាក់១០០លានរៀលនេះ ពិតជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតបន្ទាប់ពីលោកដឹកឥវ៉ាន់ឱ្យម៉ូយ ហើយអស់កម្លាំងក៏ទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងពីអ្នកលក់នៅតាមផ្លូវទទួលទាន លុះនៅពេលគាស់ក៏ឃើញមានរង្វាន់ ១០០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែបានឃើញឈ្នះរង្វាន់ភ្លាម លោកក៏ពិតជាមានអារម្មណ៍រំភើបជាខ្លាំង  ហើយក៏ជិះម៉ូតូទៅដល់ផ្ទះស្រែកប្រាប់ប្រពន្ធ ហើយក៏ទូរសព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតែម្ដង។

លោក ហ៊ាន ស៊ានហ៊ុច បានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា ទឹកប្រាក់១០០លានរៀលនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ក្រុមគ្រួសាររបស់លោក ហើយក្រោយពេលទទួលបាន លោកនឹងយកមួយចំនួនសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់ពង្រីកអាជីវកម្មលក់ដូរឱ្យបានធំជាងពេលបច្ចុប្បន្ន។

ជាចុងក្រោយ លោក ហ៊ាន ស៊ានហ៊ុច ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារ និងមានលុយកាក់ចាយគ្រប់គ្រាន់៕