សន្ដិសុខសង្គម

តាមរកចាប់អ្នកបើករថយន្តបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់

ដោយ៖វិចិត្រ
ភ្នំពេញ៖សមត្ថកិច្ចជំនាញបានតាមរកចាប់អ្នកបើករថយន្ត បុកជាមួយម៉ូតូតូបណ្តាលឱ្យ បុរសម្នាក់ស្លាប់ភ្លាមៗ។គ្រោះថ្នាក់ចរាចរនេះកើតនៅតាមផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាទៀបភ្លឺថ្ងៃទី១៤ ខែកញ្ញា​ឆ្នាំ២០២៣។

កម្លាំងប្រចាំគោលដៅបានឱ្យដឹងថា អ្នកបាត់បង់ជីវិតឈ្មោះ អែម មករា អាយុ៣១ឆ្នាំ​នៅខេត្តកំពត។ជនរងគ្រោះជិះម៉ូតូម៉ាកសង់ឌ្រីមផ្លាកលេខភ្នំពេញ1IN1843។ចំណែក​រថយន្ត បង្កម៉ាកMG ផ្លាកលេខកម្ពុជា CH SOKNY ។

មុនមានគ្រោះថ្នាក់រថយន្តម៉ាកMG បើកពីកើតទៅលិចក្នុងល្បឿនលឿន។ ពេលមកដល់ កន្លែងខាងលើបានបុកជាមួយម៉ូតូមកពីមុខពេញទំហឹង បណ្ដាលឱ្យខាងម៉ូតូស្លាប់តែម្ដង។ក្រោយកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។

បន្ទាប់មកផ្នែកនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានប្រគល់សពឱ្យក្រុមគ្រួសារ​យកទៅធ្វើបុណ្យ ហើយយកម៉ូតូ-រថយន្តទៅទុកនិងបន្តរកចាប់តៃកុងមកដោះស្រាយ​តាមច្បាប់៕