សន្ដិសុខសង្គម

អំពាវនាវដល់សាធារណជនបើឃើញជនបរទេស៣នាក់សូមរាយការណ៍ជាបន្ទាន់

ដោយ៖វិចិត្រ

ភ្នំពេញ៖អង្គភាពនាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ កំពុងស្វែងរកជនបរទេស៣នាក់ មានរូបខាងក្រោមដែលកំពុងរត់គេចខ្លួន។ក្នុងនោះក៏បានអំពាវនាវដល់សាធារណជនបើឃើញ ជនបរទេស៣នាក់ សូមរាយការណ៍ ជាបន្ទាន់។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៣ នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មានឱ្យដឹងថា ជនបរទេស ៣នាក់នេះ បានបាត់ខ្លួននៅម្ដុំជ្រោយចង្វារាជធានីភ្នំពេញ។

ក្នុងករណីប្រជាពលរដ្ឋប្រទះឃើញជនបរទេសដែលមានភិនភាគដូចរូបខាងក្រោម សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរជាបន្ទាន់ ឬទំនាក់ទំនងទូរសព្ទលេខ 093 636 392 / 012 500 555។ប៉ុន្តែអង្គភាពនាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មិនទាន់បានបញ្ជាក់ពីឈ្មោះនិងការ ប្រព្រឹត្តបទល្មើសអ្វីនោះនៅឡើយទេ៕