សន្ដិសុខសង្គម

ល្បែងសុីសងតាមអនឡាញបង្កប់តាមហាងកាហ្វេនិងតារាងបាល់ជាច្រើនក្នុងក្រុងស្ទឹងត្រែងសមត្ថកិច្ចមើលអត់ឃើញ

ដោយ:សុខុម
ស្ទឹងត្រែង:រាល់ថ្ងៃទីតាំងបើកលេងល្បែងស៊ីសងជល់មាន់ឡូតូសុីសងតាមអនឡាញ កាន់តែបើកលេងដោយចំហនៅតាមតារាងបាល់និងហាងលក់កាហ្វេ ប៉ុន្តែសមត្ថកិច្ច ពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែងហាក់មើលរំលង។


មហាជនមានការងឿងឆ្ងល់ថានៅតាមទីប្រជុំជន ជាពិសេសតាមហាងកាហ្វេនិងតារាង បាល់ទះស្ទើរគ្រប់កន្លែងសុទ្ធតែមានបង្កប់ល្បែងអនឡាញសុីសងបែបនេះ។តើមាន ប្រយោជន៍ដល់ប្រជាជនអ្វីខ្លះ។គឺមានតែបំផុសឱ្យពួកគាត់ប្រព្រឹត្តអំពើអបាយមុខ។មិនបានផ្ដល់ផលប្រយោជន៍រីកចម្រើនអ្វីដល់ក្រុមគ្រួសារនិងសង្គមជាតិទេ។

ផ្ទុយទៅវិញការបើកល្បែងស៊ីសងដូចជាការបង្កើនបទល្មើសផ្សេងៗកើតឡើងក្នុងសង្គមចោរលួចចោរឆក់ប្លន់គ្រឿងញៀនជាដើម។អ្នកដែលបានផលប្រយោជន៍​គឺម្ចាស់អាជីវកម្ម​និងស្ថាប័នមានសមត្ថកិច្ចមួយចំនួនតែប៉ុណ្ណោះ៕