សន្ដិសុខសង្គម

រថយន្តដឹកដីបុកក្មេងស្រីម្នាក់កំពុងរង់ចាំភ្លើងសញ្ញាចរាចរណ៍ស្លាប់ទាំងព្រឹក

ដោយ៖រតនា
ព្រះសីហនុ៖រថយន្តដឹកដីមួយគ្រឿងបើកបរក្នុងល្បឿនលឿនវ៉ាជែងគ្នាមិនប្រយ័ត្នបាន ជ្រុលទៅបុកក្មេងស្រីម្នាក់ដែលកំពុងរង់ចាំភ្លើងសញ្ញាចរាចរណ៍អូសចម្ងាយជាច្រើនម៉ែត្រ បណ្តលឲ្យស្លាប់ភ្លាមមួយរំពេច។


ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះគឺបានកើតឡើងនៅវេលាម៉ោងជាង៧ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបំបែកស្តុបអាចម៏មឹក ស្ថិតក្នុងក្រុម៦ ភូមិ៤ សង្កាត់លេខ 4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


សូមបញ្ជាក់ថា ភ្លាមៗនេះសមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណច្បាស់លាស់ របស់ក្មេងស្រីដែលស្លាប់នោះនៅឡើយទេ។ គេគ្រាន់តែបានដឹងថា នាងមានអាយុ ប្រហែលក្រោម២០ឆ្នាំតែប៉ុណ្ណោះ។


រីឯអ្នកបើករថយន្តដឹកដីវិញត្រូវបងប្អូនប្រជាពលរដ្ឋ ដែលបានឃើញពីហេតុការណ៍នេះ បានចាប់ខ្លួនប្រគល់ទៅឲ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមផ្លូវច្បាប់៕