សន្ដិសុខសង្គម

ឃាត់ខ្លួនខ្មែរនិងចិនលេងល្បែង៨នាក់បញ្ជូនទៅតុលាការ

ដោយ:សុខុម
ព្រះវិហារ:សមត្ថកិច្ចនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្រុមញៀនល្បែងសុីសងខុសច្បាប់ ប្រុសស្រីចំនួន៨នាក់ក្នុងនោះមានទាំងជនជាតិចិនផងនៅចំណុចភូមិរំដេង
ឃុំរមទម ស្រុករវៀង កាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៣ បញ្ជូនទៅស្នងការខេត្ត។លុះមកដល់ព្រឹកថ្ងៃទី១៣កញ្ញានេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធីច្បាប់។


លោកវរសេនីយ៍ឯក គង់ គារ នាយការិយាល័យនគរបាលកំរិ​តស្រាលនៃ​ស្នងការនគរបាលខេត្តព្រះវិហារ បានប្រាប់អោយដឹងថា កម្លាំងសមត្ថកិច្ចរបស់​ លោក បានចុះឆ្មក់ចាប់អ្នកញៀនល្បែងចំនួន៨នាក់ ធ្វើឡើងដោយមានការសម្របសម្រួល​និតិវិធីពីលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ។នៅក្នុងចំណោមនោះមានជនជាតិចិនចំនួន៤នាក់រួមនឹងម្ចាស់ផ្ទះឈ្មោះ សុីម សីដា នៅភូមិរំដេង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាងបង្ក្រាបបានបៀចំនួន៦ហ៊ូ ទូរសព្ទដៃចំនួន៦គ្រឿង​ប្រាក់ចំនួន៣០៨១០០០រៀល ៕