សន្ដិសុខសង្គម

ក្មេងប្រុសតូចដើរតាមឪពុកធំទៅមើលចម្ការដូងចុះលេងទឹកលង់ស្លាប់

ដោយ៖វិចិត្រ

សៀមរាប៖ក្មេងប្រុសតូចម្នាក់បានដើរតាមឪពុកធំទៅមើលចម្ការដូង ក៏ចុះលេងទឹកអត់មាននរណាដឹងបណ្តាលឱ្យលង់ស្លាប់។

ហេតុការណ៍នេះបានកើតឡើងនៅចម្ងាយពីផ្ទះ៤០ម៉ែត្រ ក្នុងភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១២ខែកញ្ញា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ក្មេងប្រុសបាត់បង់ជីវិតឈ្មោះ ស្រៀត ប៊ុនសិ អាយុ២ឆ្នាំ នៅភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។មន្ត្រីដដែលបានបន្តថា មុនកើតហេតុ ឪពុកម្ដាយមិនបាននៅផ្ទះទេក្មេងរងគ្រោះបានដើរតាម​ឪពុកធំទៅមើលចម្ការដូងដែលលិចទឹក ហើយក៏បានចុះលេងទឹកអត់មាននរណាដឹង បណ្ដាលឱ្យលង់ស្លាប់តែម្ដង៕