អន្តរជាតិ

Elon Muskបានបង្អួតគេថាគាត់និងGrimesមានកូនទីបីហើយគ្រាន់តែឈ្មោះបះសក់

ដោយ៖រតនា

Elon Musk បានបញ្ជាក់ថាគាត់ និងអតីតដៃគូ Grimes មានកូនទីបីជាមួយគ្នា ហើយឈ្មោះរបស់កូននោះគឺមិនធម្មតាដូចបងប្អូនបង្កើតឡើយ។

កុមារនេះត្រូវបានគេហៅថា Tau Techno Mechanicus ដែលមហាសេដ្ឋីបច្ចេកវិទ្យាបានសរសេរនៅក្នុងការបង្ហោះនៅលើ X (អតីត Twitter) កាលពីថ្ងៃអាទិត្យ។

Musk ដែលជាម្ចាស់បណ្តាញសង្គមបានឆ្លើយតបនឹងការបង្ហោះពីគណនីព័ត៌មានកម្សាន្ត Pop Base ដែលបានដាក់ឈ្មោះកូនទាំងបីរបស់គាត់ និង Grimes ថា “X Æ A-Xii, Exa Dark Sideræl Musk, Techno Mechanicus”៕