សន្ដិសុខសង្គម

រយៈពេល២យប់សមត្ថកិច្ចបង្ក្រាបក្មេងទំនើងចំនួន៤២នាក់ដកហូតម៉ូតូ២៣គ្រឿង

ដោយ៖វិចិត្រ

បន្ទាយមានជ័យ៖កម្លាំងនគរបាលនិងអាវុធហត្ថក្រុងសិរីសោភ័ណ រយៈពេល២យប់ គឺថ្ងៃទី១០-១១ ខែកញ្ញា បានបង្ក្រាបក្មេងទំនើងចំនួន៤២នាក់ និងដកហូតម៉ូតូ២៣គ្រឿង ករណីបង្កភាពអនាធិបតេយ្យ។


មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចក្រុងសេរីសោភ័ណ បានចុះបង្ក្រាប ក្រុមក្មេងទំនើងជាបន្តបន្ទាប់រយៈពេល២យប់ដោយឃាត់ខ្លួនចំនួន៤២នាក់ ក្នុងនោះមាន ស្រី១២នាក់និងម៉ូតូ២៣គ្រឿង។ចំណោមប្រុសស្រី៤២នាក់នេះ សមត្ថកិច្ចរកឃើញអ្នក ពាក់ព័ន្ធនឹងបទល្មើសចំនួន៦នាក់។ទី១-ករណីគ្រឿងញៀន៤នាក់ និងកែច្នៃបំពង់ស៊ីម៉ាំង ម៉ូតូឱ្យឮសំឡេងខ្លាំង២នាក់។

មន្ត្រីដដែលបានបន្តថា អ្នកកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូចំនួន២នាក់បានអប់រំណែនាំ រួចត្រូវដោះដូរបំពង់ស៊ីម៉ាំងតាមលក្ខណៈត្រឹមត្រូវទើបប្រគល់ម៉ូតូឱ្យប្រើប្រាស់វិញ។ចំពោះអ្នកពាក់ព័ន្ធបទល្មើសគ្រឿងញៀន សមត្ថកិច្ចកំពុងឃាត់ខ្លួនសាកសួរ ដើម្បីស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត៕