អន្តរជាតិ

ប្រភេទសត្វដែលឈ្លានពានពិភពលោកដ៏អាក្រក់បំផុតបានទៅដល់អឺរ៉ុបហើយ

ប្រែសម្រួល៖រតនា

ស្រមោចភ្លើងក្រហម ដែលជាប្រភេទសត្វដែលរាតត្បាតបំផុតរបស់ពិភពលោក ត្រូវបានគេរកឃើញវត្តមានរបស់ពួកវានៅអឺរ៉ុបជាលើកដំបូង នេះបើយោងតាមការសិក្សាថ្មីមួយ។

ស្រមោច​​ដែល​មាន​ឈ្មោះ​ជាវិទ្យាសាស្ត្រ​ហៅថា Solenopsis invicta មាន​ដើម​កំណើត​នៅអាមេរិកខាងត្បូង ប៉ុន្តែបានរីករាលដាលពាសពេញសហរដ្ឋអាមេរិក ម៉ិកស៊ិក

ការ៉ាប៊ីន ចិន និងអូស្ត្រាលី ក្នុងសតវត្សរ៍កន្លងមក។

សត្វល្អិតទាំងនេះអាចឈ្លានពាននៅពេលដែលមានការរំខាន ហើយពួកវាមានការឈឺចាប់ ដែលធ្វើឱ្យស្បែកឆាប់ខូចនិងអាចបង្កឱ្យមានប្រតិកម្មអាលែហ្សី។ ស្រមោចអាចបំផ្លាញដំណាំ និងប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ពួកគេបានរកឃើញសំបុកស្រមោចភ្លើងក្រហមចំនួន 88 សំបុកដែលលាតសន្ធឹងលើផ្ទៃដី 5 ហិកតានៅជិតទីក្រុង Syracuse ក្នុងទីក្រុង Sicily ប្រទេសអ៊ីតាលី។ ពួកវាគឺជាប្រភេទសត្វឈ្លានពានដ៏អាក្រក់បំផុត។ វាអាចរីករាលដាលកើតកូនកើតចៅបានយ៉ាងឆាប់រហ័សបំផុតដែលមនុស្សលោកមិនអាចនឹកស្មានដល់៕