សន្ដិសុខសង្គម

បុរសម្នាក់កាប់ឫស្សីធ្លាក់បុកប៉ះគ្រាប់មីនផ្ទុះរងរបួសធ្ងន់

ដោយ:សុខុម
បាត់ដំបង៖ សមត្ថកិច្ចនិងប្រជាពលរដ្ឋជួយសង្គ្រោះបុរសម្នាក់រងរបួសធ្ងន់ទៅកាន់​មន្ទីរពេទ្យបន្ទាប់ពីផ្ទុះគ្រាប់មីនកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច​ខាងលិចល្អាងភ្នំបាដាក ស្ថិតក្នុងភូមិបាដាកត្បូង ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានរាយការណ៍​អោយដឹងថា ជនរងគ្រោះឈ្មោះ សាក់ បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ជនរងគ្រោះបានទៅកាប់ឫស្សីនៅចំណុចកើតហេតុខាងលើរួចបានបោះឫស្សីឆ្លងអូរ បណ្តាលឲ្យឫស្សីធ្លាក់ចូលអូរបុកប៉ះគ្រាប់មីនទើបបណ្តាលឲ្យផ្ទុះរងរបួសគាត់។

ក្រោយកើតហេតុសមត្ថកិច្ចនិងប្រជាពលរដ្ឋដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ដើម្បីសម្រាកព្យាបាល៕