ដោយ៖គង់ហេង
កំពង់ចាម៖ លទ្ធផល នៃការចុះត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តចំនួន បី នៃអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ នារដូវបិទនេសាទប្រចាំសប្តាហ៍ទី២ ខែកញ្ញានេះ។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
លោក ភួង ទីណា នាយរងអធិការរដ្ឋបាលមេគង្គបានប្រាប់ដឹងនៅថ្ងៃទី ១១ កញ្ញាថា៖ ក្រោមកិច្ចសហការរវាងខណ្ឌរដ្ឋបាលជលផល ក្រចេះ,ត្បូងឃ្មុំ និងកំពង់ចាម កម្លាំងយើងបង្រ្កាប និងរឹបអូសបានៈ លូស្បៃមុងចំនួន ៨៧ មាត់,របាំងស្បៃមុងប្រវែង ២.៦៤៦ ម៉ែត្រ, បង្គោលឬស្សីចំនួន២.៤២៤ ដើម,លែងកូនត្រីចំនួន ៣០៩ គីឡូក្រាម,ឧបករណ៍រ៉ាវចំនួន ២១ មាត់, របាំងសាច់រ៉ាវចំនួន ៧៣៥ ម៉ែត្រ,ដាយចាប់ត្រីចំនួនបួនវង់ និងឧបករណ៍ឆក់ត្រីចំនួនបួនគ្រឿង៕