សន្ដិសុខសង្គម

ប្លន់ម៉ូតូលើកទី៤យកទៅលក់បែកការណ៍ដល់សមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់

ដោយ:សុខុម
កំពង់ស្ពឺ:សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាក្រុមប្លន់ម៉ូតូជាបន្តបន្ទាប់បានចំនួន ៥ នាក់កាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៣ ក្រោយពីប្លន់បានសម្រេចលើកទី៤យកទៅលក់។


សូមបញ្ជាក់ថា ទាក់ទិនរឿងប្លន់ម៉ូតូខាងលើនេះកាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅផ្លូវជាតិលេខ៤ ភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន មានករណីប្លន់យកម៉ូតូបង្កដោយជនសង្ស័យ៤នាក់ មិនស្គាល់ អត្តសញ្ញាណជិះម៉ូតូ២គ្រឿង ដេញតាមពីក្រោយកៀរម៉ូតូជនរងគ្រោះឲ្យឈប់រួចប្រើកាំបិតផ្កាក់គំរាមកាប់ ជនរងគ្រោះឈ្មោះ ទុំ វណ្ណាភេទប្រុស អាយុ២១ឆ្នាំ នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពេលកំពុងជិះម៉ូតូចេញពីផ្ទះទៅសំរាកនៅផ្ទះជួលបងប្អូន នៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ។នៅពេលនោះជនរងគ្រោះបានផ្ដួលម៉ូតូទុកចោលដោយមិនដកកូនសោរត់គេចខ្លួនជនសង្ស័យបានយកម៉ូតូ ជនរងគ្រោះជិះគេចខ្លួនបាត់។


ម៉ូតូជនរងគ្រោះត្រូវចោរប្លន់យកទៅបាត់ម៉ាកHONDA C125ស៊េរី ២០២២ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ
1SQ-4335 លេខតួ-ម៉ាស៊ីន 6295284។


ក្រោយមកក៏មានការផ្កល់ព័ត៌មានពីប្រជាពលរដ្ឋ​បានឲ្យដឹងថា ៖ ឈ្មោះយឿន រក្សា ហៅតឿ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង បានទិញម៉ូតូHonda C125 ស៊េរី២០២២ ពណ៌ខ្មៅ ពីឈ្មោះញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ដែលធ្វើសកម្មភាព ប្លន់នៅក្រុងច្បារមន ។

សមត្ថកិច្ចក៏បានស្រាវជ្រាវឃាត់ខ្លួនឈ្មោះ យ៉ា សច្ចៈបញ្ញា ហៅញ៉ា ហើយបានសារភាពថាខ្លួននិងមានបក្ខពួក​ ៤នាក់ទៀតពិតជាបាន ធ្វើសកម្មភាពប្លន់យកម៉ូតូជនរងគ្រោះខាងលើពិតប្រាកដមែន។ នៅថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២៣ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ា សច្ចៈបញ្ញា ហៅញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ។
បន្ទាប់មកនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់បន្ថែម
ទៀត៖
១-ឈ្មោះ យឹម រក្សា ហៅតឿ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ដកហូតម៉ូតូHondaC125ស៊េរី ២០២២ ពណ៌ខ្មៅ របស់ជនរងគ្រោះ។
២-ឈ្មោះ រីម ឆវ័ន្ត ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិតាគាំ ឃុំវល្លិសរ ស្រុកសំរោងទង ។
៣-ឈ្មោះ នុត សំបូរ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ។
៤-ឈ្មោះ ភុន ចន្រ្ទា ហៅង៉ោល ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ។សរុប៥នាក់ ដកហូតម៉ូតូ២គ្រឿងក្នុងនោះជារបស់ជនរងគ្រោះ១គ្រឿង។

តាមចម្លើយក្រុមជនសង្ស័យបានសារភាពថា ពួកគេធ្វើសកម្មភាពប្លន់យម៉ូតូ៤លើក៖
នៅក្រុងច្បារមន៣លើកនិងនៅស្រុកអង្គស្នួល១លើក។ក្រោយឃាត់ខ្លួននិងដកហូត​បានវត្ថុតាងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។៕