សេដ្ឋកិច្ច

ក្រុមហ៊ុនមួយចាប់អារម្មណ៍ស្វែងរុករករ៉ែដែកនៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងដោយ​សន្យាថាបោះទុន៤៣ម៉ឺនដុល្លារអាម៉េរិកបីឆ្នាំដំបូងជួយដល់សង្គម

ដោយ:សុខុម
ស្ទឹងត្រែង:តាមរយៈលិខិតស្នើសុំរបស់ឈ្មោះហាន់សុីណាត ជាពាណិជ្ជករម្នាក់នៅ​រាជធានីភ្នំពេញ បានដាក់លិខិតស្នើសុំអនុញ្ញាតពីក្រសួងពាក់ព័ន្ធដើម្បីស្វែងរុករករ៉ែដែក​លើទឹកដីឃុំចំនួន២ គឺឃុំអន្លង់ភេនិងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

                        (រូបភាពនេះស្ថិតក្នុងទឹកដីឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់)

យោងតាមលិខិតស្នើសុំក្រុមហ៊ុនក្លូប៊លហ្រ្គែន(ខេមបូឌា)អេនើជី ឌីវេឡុបមែន ដែលមានលោកហាន់ សុីណាត ជាអគ្គនាយកក្រុមហ៊ុន។ក្រុមហ៊ុនមានចំណាប់អារម្មណ៍​បោះទុនវិនិយោគលើវិស័យរ៉ែ ជាមួយរាជរដ្ឋាភិបាលដើម្បីស្វែងរុករកធនធានរ៉ែដែក​ស្ថិតក្នុងភូមិសាស្ត្រឃុំអន្លង់ភេនិងឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង​លើផ្ទៃដីទំហំ១១៩.៧០គីឡូម៉ែត្រការ៉េ។

                          (រូបភាពនេះស្ថិតក្នុងទឹកដីឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់)

សកម្មភាពស្វែងរករ៉ែដែកនៅក្នុងទីតាំងខាងលើនេះក្រុមហ៊ុននឹងចំណាយទុនវិនិយោគ​ចំនួនប្រមាណ៤៣ ម៉ឺនដុល្លារអាម៉េរិក សម្រាប់រយៈពេលបីឆ្នាំដំបូងនិងសន្យាចូលរួម​អភិវឌ្ឍន៍​សហគមន៍ក្នុងមូលដ្ឋានតាមរយៈការឧបត្ថម្ភសាសនា​វិស័យអប់រំនិង​សុខុមាលភាពសង្គម៕

                         (រូបភាពនេះស្ថិតក្នុងទឹកដីឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់)