សន្ដិសុខសង្គម

បញ្ជូនចិន៥នាក់និងសារធាតុញៀនជាង៤គីឡូក្រាមទៅតុលាការខេត្តកំពង់ស្ពឺ

ដោយ៖សុខុម
កំពង់ស្ពឺ៖សមត្ថកិច្ចបានបង្ហាញជនសង្ស័យចំនួន៥ នាក់រណីជួញដូរគ្រឿងញៀនជាង ៤គីឡូក្រាមកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៣។


សមត្ថកិច្ចបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញនៃ​ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ច​ជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារីបុត្រ សត្យា នាយករងមន្ទីរ, លោក និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ដោយមានការសម្របសម្រួលពីលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងបង្ក្រាបនៅគោលដៅ​ទី១ នៅចំណុច លើផ្លូវល្បឿនលឿន គីឡូម៉េត្រលេខ៩៣ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងគោលដៅទី២ នៅត្រង់ចំណុច ផ្លូវលេខ១១៥ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។


សមត្ថកិច្ចបានឲ្យដឹងថា ចំពោះវត្ថុតាងដែលរឹបអូសបានគឺរួមមានសារធាតុញៀន​ទម្ងន់៤គីឡូ ៦.៩៧ក្រាមនិងរុក្ខជាតិក្រៀមទម្ងន់ ២០.២៨ក្រាម និងដកហូតបានអាវុធខ្លីចំនួន ១ដើម៕