សន្ដិសុខសង្គម

ជិះម៉ូតូបុករបាការពារផ្លូវរថភ្លើងឆ្លងកាត់រងរបួស២នាក់

ដោយ:សុខុម
កំពង់ស្ពឺ:បុរសពីរនាក់ជិះម៉ូតូឌុបគ្នាលឿនជ្រុលបុករបាការពារផ្លូវរថភ្លើងឆ្លងកាត់ បណ្តាលឱ្យរងរបួស ទាំងពីរនាក់នៅលើផ្លូវលេខ១៣០ ត្រង់ចំណុចភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២០ខែសីហា ឆ្នាំ២០២៣។


នគរបាលបានឲ្យដឹងថា មុនកើតហេតុសន្តិសុខបានដាក់របាជាសញ្ញាការពារមិនឱ្យមានអ្នកធ្វើដំណើរឆ្លងកាត់​ពីព្រោះរថភ្លើងនឹងឆ្លងកាត់ផ្លូវនោះ ក៏ប៉ុន្តែអ្នកជិះម៉ូតូឌុបគ្នាមិនមានការប្រុងប្រយ័ត្នមើលទៅលើផ្លាក​សញ្ញា​នោះទេ។ភ្លាមនោះគេឃើញម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM  ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1JH-7874 បើកបរដោយឈ្មោះ ស៊ើប ហឿន អាយុ៣៥ឆ្នាំ នៅភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់  និងអ្នករួមដំណើ (មិនស្គាល់អត្តសញ្ញាណ) បើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើក៏បានជិះម៉ូតូបុករបាការពារផ្លូវរថភ្លើងឆ្លងកាត់ បាក់ដាច់ចេញពីបង្គោល បណ្ដាលរងរបួសរបួសទាំងពីរនាក់ត្រូវបានបងប្អូនសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ។


ក្រោយកើតហេតុម៉ូតូមួយគ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះនិព្វាន ដើម្បីដោះស្រាយតាមនីតិវិធី៕