សន្ដិសុខសង្គម

ឧត្តមសេនីយ៍ម្នាក់យកកាំភ្លើងបាញ់ទម្លុះក្បាលបញ្ចប់ជីវិតខ្លួនឯង

ដោយៈសុខុម
ភ្នំពេញ៖ បុរសម្នាក់ដែលមានថាឋនៈតួនាទីជាឧត្តមសេនីយ៍ទោអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានយក កាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៣ នៅក្នុងបន្ទប់ឡៅតឿ ផ្ទះលេខ២៩ ផ្លូវម្លិះ ក្នុងបុរីអ័រគីដេ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


សមត្ថកិច្ចបានឱ្យដឹងថា ឈ្មោះ អ៊ីវ រិទ្ធ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរជានគរបាល មានឋានន្តរសក្ដិ ឧត្ដមសេនីយ៍ទោ​តួនាទីអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។


កូនស្រីសពបាននិយាយប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ និង ប្រពន្ធបានចេញទៅចូលរួមកម្មវិធីគេនៅខាងក្រៅរៀងៗខ្លួន ។ ពេល ត្រឡប់មកផ្ទះវិញគាត់ទាំងពីរនាក់ទាស់ពាក្យសម្តីគ្នា។ភ្លាមនោះម៉ាក់ដើរចូលទៅក្នុងផ្ទះមុន។ បន្ទាប់មកប៉ាក៏ដើរចូល ទៅ បន្ទប់ខ្លួនដែលជា​បន្ទប់កូនស្រីនៅជាន់ឡៅតឿ រួចក៏ឮស្នូរគ្រាប់កាំភ្លើងបាញ់ស្លាប់។ករណីនេះកើតឡើងដោយសារវិបត្តិនៅក្នុងក្រុមគ្រួសារ។


សមត្ថកិច្ចបាននិយាយថា នៅកន្លែងកើតហេតុ សពឃើញមានស្នាមគ្រាប់កាំភ្លើងត្រង់ក្បាលចំហៀងខាងស្តាំ ។ក្បែរនោះមានកាំភ្លើងខ្លីមួយដើមនិង សំបកគ្រាប់ ១ ។


តាមការត្រួតពិនិត្យ ពីនគរបាលបច្ចេកទេស និង វិទ្យាសាស្ត្រ នៃស្នងការរាជធានីភ្នំពេញ និង មានមានការត្រួតពិនិត្យពីគ្រូពេទ្យ កោសល្យវិច័យបានសន្និដ្ឋាន ថាសពពិតជាស្លាប់ដោយសារប្រើកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនពិតប្រាកដមែន៕