សន្ដិសុខសង្គម

អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថាក្រុមឧក្រិដ្ឋជនរំដោះអ្នកទោសចាប់បាន៧នាក់

ដោយ៖រតនា
ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ក់ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី១៩សីហាបានធ្វើសន្និសីទកាសែត​បង្ហាញមុខ​ក្រុមប្រដាប់អាវុធដែលទើបបង្ក្រាបបានក្រោយរំដោះអ្នកទោសជាឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិនម្នាក់នៅសៀមរាប។


ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ឲ្យដឹងថា ក្នុងប្រតិបត្តិការតាមបង្ក្រាបក្រុមខ្មាន់កាំភ្លើងនោះ សមត្ថកិច្ចចាប់បានចំនួន ៧នាក់ នៅក្នុងនោះមានខ្មែរអាម៉េរិកចំនួន ៦នាក់ និងចិន ១នាក់ កាន់ប៉ាស្ព័រអាម៉េរិក។បច្ចុប្បន្ននេះគឺយើងកំពុងតាមចាប់មេខ្លោង និងទណ្ឌិត ដែលពួកគេរំដោះយកទៅនោះ៕