សន្ដិសុខសង្គម

ត្រៀមនឹងបង្ហាញអត្តសញ្ញាណឧក្រិដ្ឋជន៦នាក់ដែលចាប់បានក្រោយរំដោះអ្នកទោសនៅសៀមរាប

ដោយ៖រតនា
ភ្នំពេញ៖ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៩ ខែសីហានេះត្រៀមនឹងបង្ហាញច្បាស់ពីមាត់មុខនិងអត្តសញ្ញាណក្រុមឧក្រិដ្ឋជនដែលចាប់បានចំនួន៦នាក់ក្រោយចូលទៅរដោះអ្នកទោសម្នាក់នៅសៀមរាបថ្ងៃទី១៧សីហា២០២៣។


សមត្ថកិច្ចបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែសីហា មានជនប្រដាប់អាវុធមួយក្រុមមានគ្នា៥នាក់ និងអាវុធតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ពីគ្លីនីកធ្មេញមួយកន្លែង នៅក្រុងសៀមរានាំចេញទៅបាត់។ ជនល្មើសពេលធ្វើសកម្មភាពនោះ បានយកខ្សែចងមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ដែលបាននាំអ្នកទោសទៅនោះ។


ក្រោយធ្វើសកម្មភាពពួកគេបានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួន។ ប៉ុន្មានម៉ោងក្រោយត្រូវបានប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចរកឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។


លោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំនោះ កំពុងរត់គេចខ្លួន៕