អន្តរជាតិ

Lukashenkoនិយាយថាពូទីនមិនជំរុញបេឡារុសឱ្យចូលរួមក្នុងសង្គ្រាមអ៊ុយក្រែនទេ

ដោយ៖រតនា

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនបានជំរុញប្រទេសបេឡារុស ឱ្យចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែននោះទេ។​ប៉ុន្តែលោកបានព្រមានថា Minsk នឹងឆ្លើយតបទៅនឹងការឈ្លានពានពីខាងក្រៅ រួមទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីដែលដាក់ពង្រាយនៅក្នុងប្រទេសរបស់គាត់។

នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធអ៊ីនធឺណិតដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ Lukashenko បាននិយាយថាគាត់ជឿថាលោក Putin បានសំរេចគោលដៅរបស់គាត់នៅអ៊ុយក្រែនហើយថា Kyiv និង Moscow គួរតែអង្គុយចរចាហើយត្រៀមខ្លួនដើម្បីពិភាក្សាបញ្ហាទាំងអស់រួមទាំងអនាគតនៃ Crimea និងទឹកដីអ៊ុយក្រែនផ្សេងទៀត។

“គោលដៅ [របស់រុស្ស៊ី] ត្រូវបានសម្រេចរួចហើយរហូតមកដល់បច្ចុប្បន្ន។ លោក Lukashenko បាននិយាយនៅក្នុងបទសម្ភាសន៍ថា អ៊ុយក្រែននឹងមិនដែលមានឥរិយាបទឈ្លានពានខ្លាំងចំពោះរុស្ស៊ីឡើយ បន្ទាប់ពីបញ្ចប់សង្រ្គាមនេះ ដូចកាលពីមុនសង្រ្គាម៕