អន្តរជាតិ

សពក្មេងស្រីពីសម័យបុរាណត្រូវបានគេបញ្ចុះដោយចងកជើងជាប់គ្នា

ប្រែសម្រួល៖រតនា

អ្នកបុរាណវិទូបាននិយាយថា យោងតាមការធ្វើកោសល្យវិច័យលើអដ្ឋិធាតុរបស់ក្មេងស្រីកាលពីសម័យបុរាណ ដែលត្រូវបានគេកប់នៅក្នុងផ្នូរបុរាណដោយចងកជើងរបស់នាងជាប់គ្នាជាការបង្ហាញថាដើម្បីកាពារឌួងព្រលឹង “នាងមិនឲ្យត្រឡប់” ពីផ្នូរមកផ្ទះបាននោះទេ។

សាកសពរបស់ក្មេងស្រីម្នាក់អាយុ ១៥ ឆ្នាំត្រូវបានគេប្រទះឃើញនៅក្នុងរណ្តៅកប់សាកសពមួយនៅឯភូមិបុរាណមួយដែលស្ថិតនៅក្បែរភូមិ Conington ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសនៅក្នុងស្រុCambridgeshire នេះបើយោងតាមសារមន្ទីរបុរាណវិទ្យាទីក្រុងឡុងដ៍ (MOLA) ។

ការ​ជីក​កកាយ​នេះ​បាន​ធ្វើ​ឡើងក្នុង​ចន្លោះ​ឆ្នាំ ២០១៦ ដល់ ២០១៨ ហើយ​សាកសព​របស់​ក្មេង​ស្រីៗ​ត្រូវ​បាន​គេ​សិក្សាតាមរយៈធ្វើកោសល្យវិច័យ​។

កាលពីថ្ងៃចន្ទភ្នាក់ងារនៅសារមន្ទីរបុរាណវិទ្យាទីក្រុងឡុងដ៍ MOLA បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថានៅក្នុងយុគសម័យបុរាណដើមរបស់អង់គ្លេសគេមិនបានកំណត់អំពីពិធីសាសនាសម្រាប់បញ្ចុះសពនោះទេ វាគឺជាការអនុវត្តទូទៅនៅពេលដែលសាកសពត្រូវបានរៀបចំឡើងឲ្យបែរមុខទៅលើ។

ភ្នាក់ងានៅសារមន្ទីរបុរាណវិទ្យាទីក្រុងឡុងដ៍MOLA បាននិយាយថា “ការបញ្ចុះសពដែលគេគិតថាមានសភាពខុសគ្នានៅក្នុងសង្គមដូចជាការបញ្ចុះសពសម្រាប់អ្នកដែលត្រូវបានគេចាត់ទុកថាជាបុគ្គលនៅក្រៅសង្គមក្នុងសម័យដើម” ។ “ដោយមានរាប់បញ្ចូលទាំងអ្នកដែលបានប្រព្រឹត្តខុសមកពីសហគមន៍ដទៃទៀតឬអ្នកដែលមានឋានៈទាបនៅក្នុងសង្គម ក៏ដូចជាបុគ្គលដែលស្លាប់ដោយសាទទួលរងនូវអំពើហិង្សាជាដើម”។

Osteologists អ្នកឯកទេសខាងផ្នែកធ្វើកោសល្យវិច័យលើអដ្ឋិធាតុនៅ MOLA បានរកឃើញភស្តុតាងបង្ហាញថាមានក្មេងស្រីដែលមានឋានៈទាបនៅក្នុងសង្គម។ ពួកគេ​សង្ស័យ​ថា​នាង​បាន​ស្លាប់​ភ្លាមៗដែល​មិន​នឹក​ស្មាន​ដល់ ព្រោះ​ឆ្អឹង​របស់​នាង​មិន​មាន​បង្ហាញនូវសញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងររ៉ាំរ៉ៃជា​យូរ​មក​ហើយនោះទេ។

‘សភាវៈដែលមើលឃើញថាមានសភាពខុសប្លែកគ្នា’

Don Walker អ្នកជំនាញជើងចាស់របស់ MOLA ខាងធ្វើកោសល្យវិច័យលើឆ្អឹងមនុស្ស បាននិយាយថា “ការបញ្ចុះសពនេះមានសភាពដ៏គួរឲ្យចាប់អារម្មណ៍ចំពោះសោកនាដកម្មនៃការស្លាប់កាលពីអតីតកាលដែលត្រូវបានគេមើលឃើញថាជាអ្នកមកពីក្រៅសហគមន៍របស់ពួគេ” ។

លោក​បាន​បន្ត​ថា​៖ “ ​យើង​ប្រហែល​ជា​មិន​ដឹង​ច្បាស់​ពី​របៀប​ដែល​ស្ត្រី​វ័យ​ក្មេង​រូប​នេះ​ត្រូវ​បាន​សហគមន៍​ដែល​នាងរួមរស់ជាមួយរហូតដល់​ធំ​ដឹង​ក្តី​យកមកបញ្ចុះដែលមើលទៅ​ឃើញ​ថាមានសភាព​ខុស​ប្លែក​ពី​គេ​”។

“ក៏ដូចជាការកប់ផ្អៀងហើយកជើងរបស់នាងបង្ហាញថាត្រូវបានគេចងជាប់គ្នាសបញ្ជាក់​ថាដើម្បី​ធានាមិនឲ្យ ឌួងវិញ្ញាណ ‘ត្រឡប់’ ពី​ផ្នូរមកផ្ទះវិញ​បាន​ទេ”។

បើយោងតាមការចេញផ្សាយ បានឲ្យដឹងថាសាកសពរបស់ក្មេងស្រីនេះ ត្រូវបានគេដាក់ក្នុងរណ្តៅមួយ ដែលពីមុនមានបង្គោលឈើដ៏ធំមួយ សម្រាប់ជាច្រកទ្វារចូល។

វា​ស្រដៀង​គ្នា​នឹង​ការ​បញ្ចុះ​សព​ស្ត្រី​ដែល​បែរ​មុខ​ចុះ​ដែលបានកប់នៅក្នុង​នៅ​ចុង​សតវត្សរ៍​ទី ៨ ដល់​ទី ៩ ចម្ងាយ​ប្រហែល ៣០ ម៉ាយ​ពីសហគមន៍របស់ពួគេ។ យោងតាមការធ្វើកោសល្យវិច័យស្ត្រី​ម្នាក់​នោះ​​ត្រូវ​គេ​ប្រហារ​ជីវិត​ដោយសាតបាត់បង់​ដៃ ក្បាល ក និង​ផ្នែក​នៃ​ឆ្អឹង​កង​ខ្នង។

ការបញ្ចុះសពនៅក្នុងទីបញ្ចុះសពដែលទាក់ទងនឹងព្រះវិហារមិនមែនជាការអនុវត្តតាមស្តង់ដារនៅក្នុងសម័យកាលនោះទេ គឺព្រះវិហារហាក់ដូចជាត្រូវបានប្រើប្រាស់សម្រាប់ការបញ្ចុះសពរបស់មនុស្ស “សំខាន់ៗ ឬជនមិនធម្មតា” នៅក្នុងប្រទេសអង់គ្លេសក្នុងសម័យកាលនោះ នេះបើយោងតាម ​​MOLA ។

ការធ្វើកោសល្យវិច័យដោយប្រើ Radiocarbon ដើម្បីបញ្ជាក់ថាកុមារបានស្លាប់នៅចន្លោះឆ្នាំ ៦៨០ AD និង ៨៨០ AD ហើយការងារបុរាណវិទ្យានៅកន្លែងនោះបង្ហាញពីសកម្មភាពនៃជនអនាថាមកតាំងទីលំនៅនៅទីនោះដែលក្រោយមកត្រូវបានបញ្ចប់នៅក្នុងសតវត្សរ៍ទី ៨ និងទី ៩៕

ប្រភព៖ CNN