សន្ដិសុខសង្គម

រថយន្តធុនធំបុកគ្នានៅលើផ្លូវជាតិលេខ៤បណ្តាលឲ្យមនុស្សម្នាក់បួសជើងម្ខាង

ដោយ៖រតនា

ព្រះសីហនុ៖ នៅវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៨-១៧៩មានរថយន្តធុនធំ២គ្រឿង បើកបរក្នុងទិសដៅផ្ទុយគ្នា បានបុកលាន់ដូចរន្ទះបណ្ដាលឲ្យអ្នកបើកបរម្នាក់រងរបួសជើង។ហេតុការណ៍នេះបានកើតឡើងនៅភូមិវាលធំឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់នេះបានបង្កដោយរថយន្ដ១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-6873 ដែលមានទិសដៅពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ បើកបរដោយឈ្មោះ ស៊ឹម ខុន អាយុ៣០ឆ្នាំ ភេទប្រុស នៅភូមិឈើខ្លឹម ឃុំរុំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លុះមកដល់ចំណុចខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃ ខណៈពេលនោះមានរថយន្ដ០១គ្រឿងម៉ាក FUSO ពណ៌បៃតង ពាក់ផ្លាកលេខ ព្រះសីហនុ 3A-7957 មានទិសដៅផ្ទុយគ្នា បានកៀររថយន្ដម៉ាក FUSOនោះ ពីចំហៀងផ្នែកខាងឆ្វេងតែម្ដង។

ហេតុការណ៍ខាងលើនេះបានបណ្ដាលឲ្យអ្នកបើកបររថយន្ដHYUNDI (រងរបួសជើងខាងឆ្វេង)៕