សន្ដិសុខសង្គម

បង្ហាញមុខជនសង្ស័យជាឧក្រិដ្ឋជនរំដោះអ្នកទោសចិននៅខេត្តសៀមរាប

ដោយ៖ រតនា
នេះគឺជាក្រុមជនសង្ស័យជាឧក្រិដ្ឋជនប្រដាប់អាវុធដែលបានធ្វើសកម្មភាពបិទមុខ ទៅរំដោះអ្នកទោស ជនជាតិចិនម្នាក់ដែលត្រូវតុលាការកាត់ឲ្យជាប់គុកជាង៥០ឆ្នាំក្នុងករណីជួញដូរគ្រឿងញៀន ពេលទៅ ព្យាបាលធ្មេញនៅគ្លីនិកមួយក្នុងក្រុងសៀ់មរាបកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។


រូបភាពនេះគឺក្រោយពីពួកគេបានធ្វើសកម្មភាពរំដោះអ្នកទោសរួចបានគេចខ្លួនហើយត្រូវកម្លាំងសមត្ថកិច្ច បង្ក្រាបបានជាបន្តបន្ទាប់នៅយប់ថ្ងៃទី១៧សីហា និងនៅព្រឹកថ្ងៃទី១៨សីហាឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ។


ប៉ុន្តែនៅក្នុងចំណោមជនសង្ស័យទាំង៦នាក់ដែលសមត្ថកិច្ចបានបញ្ជាក់ថា ចាប់បាននោះ គឺនៅមិនទាន់បាន បញ្ជាក់ពីព័ត៌មានលម្អិតនៅឡើយទេនៅថ្ងៃទី១៨សីហានេះ៕