សេដ្ឋកិច្ច

ក្រុមហ៊ុន Evergrandeដ៏ធំមួយ របស់ចិនប្រកាសសុំក្ស័យធន

ប្រែសម្រួល៖ រតនា

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Evergrande Group របស់ចិន ដែលជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេទីពីររបស់ប្រទេសនេះបានដាក់ពាក្យសុំប្រកាសក្ស័យធននៅទីក្រុងញូវយ៉ក។

ក្រុមហ៊ុន Evergrande Group របស់ចិនបានជាប់គាំងដោយសាបំណុលដ៏មហាសាលរបស់ខ្លួនតាំងពីឆ្នាំ ២០២១ បង្កជាវិបត្តិហិរញ្ញវត្ថុដ៏ចាក់ស្រេះនៅក្នុងសេដ្ឋកិច្ចចិនបន្តឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត។

ក្រុមហ៊ុន Evergrande Group បានដាក់ពាក្យសុំកិច្ចការការពារលើការប្រកាសក្ស័យធនក្នុងជំពូកទី ១៥ ដែលអនុញ្ញាតឲ្យតុលាការបស់សហរដ្ឋអាម៉េរិកមានឆន្ទានុសិទ្ធិលើករណីក្ស័យធនដែលពាក់ព័ន្ធនឹងប្រទេសមួយផ្សេងទៀត។ នៅក្នុងជំពូកទី ១៥ស្តីពីការប្រកាសសុំក្ស័យធនមានគោលបំណងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងតុលាការសហរដ្ឋអាម៉េរិកនិងកូនបំណុលដែលតុលាការរបស់ប្រទេសផ្សេងទៀតដែលពាក់ព័ន្ធនឹងអនុវត្តដំណើរការស្របតាមនីតិវិធីលើករណីក្ស័យធនឆ្លងប្រទេសបែបនេះ។

ក្រុមហ៊ុន Evergrande Group មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបញ្ជាក់របស់ភ្នាក់ងារយកព័ត៌ CNN នោះទេ។

  • ដើមរឿងដែលនាំឲ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុន Evergrande Group

ករណីអចលនទ្រព្យរបស់ចិនត្រូវបានគេមើលឃើញជាយូរមកហើយថាជាក្បាលម៉ាស៊ីននាំឲ្យមានកំណើនសេដ្ឋកិច្ចចិនដ៏សំខាន់ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតលំដាប់ទីពីររបស់ពិភពលោករហូតដល់ទៅ ៣០% នៃផលិតផលសរុបក្នុងស្រុករបស់ប្រទេសនេះ។ ប៉ុន្តែដើមរឿងកាលពីឆ្នាំ ២០២១ Evergrande បានធ្វើឲ្យមានសភាពប្រែប្រួលយ៉ាងខ្លាំងនៅលើទីផ្សារអចលនទ្រព្យរបស់ចិន ដែលបានធ្វើឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេស។

ការខាតបង់របស់ក្រុមហ៊ុនបានកើតឡើងជាបន្តបន្ទាប់នៅពេលដែលក្រុងប៉េកាំងបានចាប់ផ្តើមរារាំងលើការខ្ចីប្រាក់ដ៏ច្រើនហួសហេតុដោយក្រុមអភិវឌ្ឍន៍ជាការប៉ុនប៉ងរក្សាតម្លៃលំនៅឋានដែលបានឡើងថ្លៃ។

ចាប់តាំងពីការដួលរលំក្រុមហ៊ុន Evergrande Group ក្រុមអ្នកអភិវឌ្ឍន៍ធំៗជាច្រើនផ្សេងទៀតនៅក្នុងប្រទេសចិន រួមទាំង Kasia, Fantasia និង Shimao Group បានសងបំណុលរបស់ពួកគេ។ ថ្មីៗ​នេះ​ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​របស់​ចិន​មួយ​ទៀត​ក៏កំពុងធ្លាក់ចុះផងដែរ។

  • ផែនការសម្រាប់ទទួលផលត្រឡប់?

ក្រុមហ៊ុន Evergrande Group គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានទ្រព្យសកម្មច្រើនជាង ១,៣០០ Garden បានអះអាងថាខ្លួននឹង “ពិចារណាលើការអនុម័តវិធានការគ្រប់គ្រងបំណុលផ្សេងៗ” ដែលជំរុញឲ្យមានការរំពឹងទុកថាក្រុមហ៊ុនអាចនឹងរៀបចំរចនាសម្ព័ន្ធនៃទិន្នន័យបំណុលរបស់ខ្លួនឡើងវិញនៅពេលដែលវាពិបាកក្នុងការប្រមូលសាច់ប្រាក់។

បើយោងតាមគេហទំព័រដែលបានចេញផ្សាយរបស់ខ្លួនបានឲ្យដឹងថាក្នុងករណីដែលទំហំឧស្សាហកម្មត្រូវបានពង្រីកដោយយោងតាមគម្រោងសេដ្ឋកិច្ចជារួមនៅតាមទីក្រុងជាង ២៨០  ក្រុមហ៊ុនក៏មានអាជីវកម្មក្រៅពីអចលនទ្រព្យមួយចំនួនផងដែរ រួមទាំងអាជីវកម្មរថយន្តអគ្គិសនី អាជីវកម្មថែទាំសុខភាព និងអាជីវកម្មសួនកម្សាន្ត។

ក្រុមហ៊ុន Evergrande Group បានជួបការលំបាកក្នុងការទូទាត់ប្រាក់កម្ចីរបស់ខ្លួនបន្ទាប់ពីបានសងបំណុលជាផ្លូវការនៅចុងឆ្នាំ ២០២១។ បន្ទុកបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យបានកើនឡើងដល់ ២.៤៣៧ ពាន់ពាន់លានយន់ ស្មើនិង ៣៤០ ពាន់លានដុល្លារ នៅចុងឆ្នាំមុន។ នោះគឺប្រហែល ២% នៃផលិតផលសរុបក្នុងស្រុករបស់ប្រទេសចិន។

ក្រុមហ៊ុន Evergrande Group ក៏បានរាយការណ៍នៅក្នុងឯកសារទីផ្សារភាគហ៊ុនកាលពីខែមុនថា ខ្លួនបានធ្វើឲ្យមានការបាត់បង់ប្រាក់របស់ម្ចាស់ភាគហ៊ុនចំនួន ៨១ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២១ និង ២០២២។

តាំងពីដើមឆ្នាំនេះ ក្រុមហ៊ុនបានបង្ហាញពីផែនការរៀបចំរចនាសម្ព័ន្ធនៃទិន្នន័យបំណុលដែលពួកគេទន្ទឹងរង់ចាំជាយូរមកហើយហើយនេះជាកំណត់ត្រាខាតបង់ដ៏ធំបំផុតរបស់ចិន។ ក្រុមអ្នកអភិវឌ្ឍន៍បាននិយាយថា វាបានឈានដល់ការធ្វើ “កិច្ចព្រមព្រៀងចងក្រងឡើង” ជាមួយម្ចាស់មូលបត្របំណុលអន្តរជាតិរបស់ខ្លួនលើលក្ខខណ្ឌសំខាន់ៗសម្រាប់ផែនការនេះ។

ក្រុមហ៊ុន Evergrande Group បាននិយាយនៅក្នុងឯកសារ ផែនការប្រកាសក្ស័យធនថា “ការរៀបចំរចនាសម្ព័ន្ធឡើងវិញដែលបានស្នើឡើងដើម្បីកាត់បន្ថយសម្ពាធរបស់ក្រុមហ៊ុនចំពោះបំណុលនៅឯនាយសមុទ្រ និងជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការបន្តប្រតិបត្តិការ និងដោះស្រាយបញ្ហាដែលចោទឡើង” ។

គឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Evergrande Group ដែលនឹងផ្តោតលើការវិលត្រឡប់ទៅកាន់កិច្ចប្រតិបត្តិការធម្មតាវិញនៅក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ប៉ុន្តែត្រូវការហិរញ្ញប្បទានបន្ថែមពី ៣៦.៤ពាន់លានដុល្លារ ទៅ ៤៣.៧ ពាន់លានដុល្លារ។ ក្រុមហ៊ុនក៏បានព្រមានថា ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ខ្លួនអាចនិងបិទទ្វារដោយសាមិនមានមូលនិធិថ្មីសម្រាប់បន្តកិច្ខប្រតិបត្តិការ ។

ចាប់តាំងពីពេលនោះមក មូលនិធិមួយចំនួនមានលំហូជាចរន្តឆ្លងកាត់។ កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនរថយន្តដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ NWTN បានប្រកាសការវិនិយោគជាយុទ្ធសាស្រ្តក្នុងចំនួនទឹកប្រាក់ជាង ៥០០ លានដុល្លារនៅក្នុងក្រុម EV របស់ក្រុមហ៊ុន Evergrande Group ជាថ្នូរនឹងភាគហ៊ុនប្រហែល ២៨%៕