កីឡា

កម្ពុជាលត់ប្រ៊ុយណេ៥ទល់០លើទឹកដីថៃ

ដោយៈសុខុម
ភ្នំពេញ៖ការប្រកួតថ្ងៃបើកឆាកនៃព្រឹត្តិការណ៍AFF U23 Championship 2023កាលពីយប់ថ្ងៃទី១៧សីហា លើទឹកដីថៃ កម្ពុជាបានយកឈ្នះក្រុមយុវជនអាយុក្រោម២៣ឆ្នាំប្រ៊ុយណេ៥ទល់០។


ការប្រកួតនោះនៅតង់ទី១ កម្ពុជារកបាន២គ្រាប់គឺបន្ទាប់ពីលេងបាន៥នាទី ស៊ុតដោយកីឡាករកម្ពុជា សរ រតនា ពាក់លេខ២៣បានប្រើក្បាលបញ្ជូនបាល់បញ្ចូលទីបានមួយគ្រាប់ដែលជាគ្រាប់ដំបូង។បន្ទាប់មកមិនទាន់បាន ៥នាទីទៀតផងនោះអ្នកចាំទីប្រ៊ុយណេភ្លាត់ស្នៀតចាប់បាល់ធ្វើឲ្យខ្ទាតចូលទីខ្លួនឯង(Own Goal)ធ្វើឲ្យក្រុមកម្ពុជានាំមុខមុន២គ្រាប់នៅក្នុងតង់ទី១តែម្ដង។


ការប្រកួតចូលមកដល់តង់ទី២ កម្ពុជារកបាន៣គ្រាប់បន្ថែមទៀតដោយកីឡាករសរ រតនា នៅនាទី
៥០ កីឡាករមាន ចាន់រិទ្ធក្នុងនាទី៧៣ និងកីឡាអ៊ាន ពិសីក្នុនាទី៩០។


នៅថ្ងៃប្រកួតបន្ទាប់ក្រុមកម្ពុជានឹងត្រូវប្រឈមជាមួយក្រុមមីយ៉ាន់ម៉ានាថ្ងៃទី១៩សីហា។បន្ទាប់មក
ប្រកួតជាមួយក្រុមជើងខ្លាំងថៃនិងជាក្រុមម្ចាស់ផ្ទះនៅថ្ងៃទី២១សីហា ដែលជាការប្រកួតបញ្ចប់ពូល។


សូមបញ្ជាក់ថា កម្ពុជាស្ថិតនៅពូលAជាមួយម្ចាស់ផ្ទះថៃ មីយ៉ាន់ម៉ា និងប្រ៊ុយណេ។

ប្រកួត​ក្នុងពូលA​យប់ថ្ងៃទី១៧សីហានេះដែរក្រុមម្ចាស់ផ្ទះថៃបានយកឈ្នះក្រុមភ្ញៀវមីយ៉ាន់ម៉ា៣ទល់០។
នៅតង់ទី១ថៃនាំមុខមុន៣គ្រាប់ដែលរកបានដោយកីឡាករProchara Chainarongនៅនៅនាទី២១និងគ្រាប់ទី២​រកបានដោយកីឡាករChudit Wanpraphaoក្នុងនាទី៣២និងមួយគ្រាប់ទៀតក្នុងនាទី៤៣ដោយកីឡាករSongchai Thorngchamដែលលទ្ធផលនេះត្រូវបានរក្សាទុករហូតដល់បញ្ចប់ការប្រកួត៣ទល់០៕