កីឡា

Lionel Messiរកបានគ្រាប់ទី9ក្នុង6ប្រកួតខណៈដែលMiamiឈានទៅវគ្គផ្តាច់ព្រ័ត្រLeagues Cup

ដោយ៖តារា

ត្រឹមតែមួយខែជាមួយInter Miamiកំពូលតារាឆ្នើមរបស់អាហ្សង់ទីន Lionel Messi ជាមួយនឹងក្រុមរបស់គាត់បានឈានទៅដល់ចំណុចកំពលថ្មីមួយ។

ជាមួយនឹងជ័យជម្នះ 4-1 លើក្រុមPhiladelphia Union កាលពីថ្ងៃអង្គារ ក្រុមម៉ៃអាមីនឹងបានឈានទៅវគ្គផ្តាច់ព្រ័ត្រ CONCACAF Leagues Cup ដើម្បីដាក់ក្លិបឱ្យឈ្នះពានរង្វាន់ជាលើកដំបូងរបស់ខ្លួនក្នុងការប្រកួតបួនរដូវកាល។

គ្រាប់បាល់របស់ Messi ទល់នឹង Philadelphia គឺជាគ្រាប់ទី9 របស់គាត់ក្នុងការប្រកួតតែ 6ប្រកួតប៉ុណ្ណោះចាប់តាំងពីបានមកចូលរួមជាមួយក្រុមInter Miamiដោយស៊ុតបញ្ចូលទីក្នុងការប្រកួតនីមួយៗក្នុងចំណោមប្រាំមួយប្រកួតរបស់គាត់រហូតមកដល់ពេលនេះដើម្បីឈរនៅលើកំពូលតារាងពិន្ទុនៃLeagues Cup ៕

ប្រភព៖CNN