សន្ដិសុខសង្គម

ចិត្តខ្លាំងមែន! យកពូថៅកាប់ប្រពន្ធស្លាប់ហើយរត់ទៅចងកសម្លាប់ខ្លួនឯងនៅក្នុងព្រៃ

ដោយ៖រតនា
ភ្នំពេញ៖ បុរសម្នាក់ដែលអ្នកភូមិនិយាយថាជាមនុស្សផឹកស្រាស្រវឹងជាប្រចាំនោះ បានយកពូថៅកាប់ប្រពន្ធ ពេលកំពុងដេកបណ្តាលឲ្យស្លាប់រួចហើយរត់ចូលទៅក្នុងព្រៃចងកសម្លាប់ខ្លួនឯងតាមក្រោយ។


សមត្ថកិច្ចស្រុកថ្ពង បានឲ្យដឹងថា ករណីប្តីកាប់សម្លាប់ប្រពន្ធដោយសារតែរៀងប្រចណ្ឌនេះ គឺបានកើតឡើងកាលពីព្រឹកថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។


សមត្ថកិច្ចបានបញ្ជាក់ថា ប្តីដែលកាប់សម្លាប់ប្រន្ធរួចរត់ទៅធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននោះឈ្មោះសុខ ខេង ភេទប្រុស អាយុ៤០ឆ្នាំ។ ជននេះបានកាប់សម្លាប់ប្រពន្ធរបស់ខ្លួនឈ្មោះអុល សំអុន អាយុ៣៩ឆ្នាំ​ត្រូវចំនួនពីរពូថៅចំកនិងស្មា ខណ:ដែលនាងកំពុងតែដេកលង់លក់នៅលើពូកក្នុងផ្ទះរបស់ខ្លួន៕