កីឡា

ក្រុមបាល់ទាត់ស្រ្តីអង់គ្លេសឈ្នះអូស្ត្រាលីក្នុងលទ្ធផល 3-1 បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ

ដោយ៖តារា

វាពិតជាការប្រកួតដ៏អស្ចារ្យមួយ គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏ត្រចះត្រចង់របស់ Ella Toone បានផ្តល់ឱ្យក្រុម Lionessesរបស់អង់គ្លេសបាននាំមុខមុន ក្រោយមកអូស្រ្តលីជាមួយនឹងការខិតខំប្រឹងប្រែងបានតាមយកស្មើវិញ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមអង់គ្លេសបានប្រមូលផ្តុំគ្នាយ៉ាងអស្ចារ្យ ហើយបានបង្កើតឱកាសរកបាន២ពិន្ទុបន្ថែមទៀត។ ជ័យជំនះនេះបានធ្វើឲ្យក្រុមអង់គ្លេសបានរីកថ្លើមឡើងទៅប្រកួតវគ្កផ្តាច់ព្រ័ត្រ World Cup ស្ត្រីជាលើកដំបូងរបស់ខ្លួន។

ជាមួយនោះគេបានសង្កេតឃើញប្រជាជនអង់គ្លេសដែលបានចេញមកគាំទ្រភ្លូកទឹកភ្លូកដីនោះមានការខកចិត្តយ៉ាងខ្លាំងនៅចំពោះមុខការបរាជ័យនេះ។ អ្នកខ្លះស្ទើរតែឆ្កួតដោយសារការបរាជ័យក្រោមថ្វៃជើងរបស់ក្រុមLionessesប្រទេសអង់គ្លេសនេះ៕