សន្ដិសុខសង្គម

ម៉ូតូនិងម៉ូតូបុកគ្នាស្លាប់ម្នាក់ និងរបួសម្នាក់នៅស្រុកមេមត់ មូលហេតុមិនពាក់មួកសុវត្ថិភាព

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ ករណីគ្រោះថ្នាក់ចរាចរបុកគ្នារវាងម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ដែលករណីនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧ ចន្លោះបង្គោល២៣១-២៣២ ស្ថិតក្នុងភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ កាលពីម៉ោងជាង ៩ យប់ថ្ងៃទី ១៤ សីហាម្សិលមិញ គឺមូលហេតុមិនពាក់មួកសុវត្ថិភាព។

ប្រភពព័ត៌មានពីស្រុកមេមត់បានប្រាប់ឱ្យដឹងថា៖ បុរសជាជនរងគ្រោះដែលបានស្លាប់ពេលបញ្ជួនទៅ សង្រ្គោះឯមន្ទីរពេទ្យឈ្មោះ រី សុផានិត អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុជាបើកបរម៉ូតូម៉ាក ហុងដាឌ្រឹម សេ ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ 1E-5296។ ចំណែចជនរងគ្រោះដែលរងរបួសធ្ងន់​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាបុរសឈ្មោះ វ៉ែន អ៊ុក អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិព្រៃក្តី ឃុំគគីរ ស្រុករមាសហែក ខេត្តព្រៃវែង និងជាអ្នកបើកបរម៉ូតូម៉ាកគុប គ្មានផ្លាកលេខ។

ប្រភពព័ត៌មានបានបន្តថា៖ ករណីម៉ូតូ និងម៉ូតូបុកគ្នាបណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ គឺមូលហេតុជនរងគ្រោះទាំងអ្នកស្លាប់ និងរបួស បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពទាំងសងខាង ហើយប្រើប្រាស់ល្បឿនលឿនរៀងខ្លួន៕