អន្តរជាតិ

មេរៀនប្រើប្រាស់គ្រាប់បែកចង្កោមដូចនៅអ៊ុយក្រែនមានជាង៥០ឆ្នាំហើយ

ប្រែសម្រួល៖សហការី

១២ ឆ្នាំក្រោយពីសង្រ្គាមរបស់អាម៉េរិកដែលបានប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារមកលើខ្មែរក្រហមម្ចាស់ “វាលពិឃាត” ត្រូវបានបញ្ចប់ ខ្ញុំបានជិះយន្តហោះដ៏តូចមួយឆ្លងកាត់ភាគខាងកើតនៃប្រទេសកម្ពុជា។

ខ្ញុំបានបន្តរាប់ចាប់ពីមួយ, ពីរ, បី រហូតដល់១០, ១១, ១២… ។ ខ្ញុំបានឃើញចំនួនរណ្តៅគ្រាប់បែក B-៥២ ដែលដក់ទឹកពេញរណ្តៅគ្រាប់បែកទាំងនោះ។

កាលពី៥០ឆ្នាំមុន នៅថ្ងៃទី១៥ ខែសីហាឆ្នាំនោះ បន្ទាប់ពីពីសភាសហរដ្ឋអាម៉េរិកដាក់សម្ពាធមកលើ លោកប្រធានាធិបតី Richard Nixon គាត់ក៏បានយល់ព្រមបញ្ចប់ការទម្លាក់គ្រាប់បែកនៅកម្ពុជាទាំងស្រុង។ ការទម្លាក់គ្រាប់បែកលើប្រទេសជិតខាងដូចជាឡាវក៏បានបញ្ចប់កាលពីប៉ុន្មានខែមុននោះផងដែ។

នៅខែតុលាឆ្នាំ ២០០៦ ការប្រកួតប្រជែង macabre ត្រូវបានបង្កើតឡើង។ អ្នកប្រាជ្ញនៅសកលវិទ្យាល័យ Yale បានពិនិត្យមើលលើឯកសាររបស់កងទ័ពអាកាសអាម៉េរិកកាលពីសម័យសង្រ្គាម បានបង្ហាញថា ប្រទេសកម្ពុជាត្រូវបានរងការវាយប្រហារច្រើនជាងការគិតទៅទៀត។ យន្តហោះ B-52 Stratofortress ហោះចេញពីមូលដ្ឋានក្នុងប្រទេសថៃ និងកោះ Guam ក៏ដូចជាយន្តហោះធុនតូចបានហោះហើរជាង ២៣០,០០០ ប្រភេទ ដោយទម្លាក់គ្រាប់បែកចំនួន ២,៧៥៦,៩៤១ តោនលើគោលដៅចំនួន ១១៣,៧១៦ នៅក្នុងប្រទេសកម្ពុជា។

ឡាវក៏​ធ្លាប់​បាន​អះអាង​ពី​ភាព​ខុស​គ្នា​ដែលគេសង្ស័យ​ថា “ជាប្រទេស​ដែល​ត្រូវ​បាន​ទម្លាក់​គ្រាប់បែក​ច្រើន​បំផុត”។ យន្តហោះអាម៉េរិកបានទម្លាក់គ្រាប់បែកចំនួន ២,០៩៣,១០០ តោននៅទីនោះ។ ជាការពិតណាស់ តួលេខទាំងនោះត្រូវតែប្រៀបធៀបជាមួយនឹងគ្រាប់បែករាប់តោនវាយប្រហារតាមអាកាសគ្រប់ប្រភេទដូចគ្នានិងការវាយប្រហារនៅប្រទេសវៀតណាមខាងជើង និងខាងត្បូងនៅក្នុងកំឡុងសង្គ្រាម ២០ ឆ្នាំ។

ការវាយឆ្មក់តាមអាកាសបានចាប់ផ្តើមនៅប្រទេសឡាវនៅក្នុងឆ្នាំ ១៩៦៤ និងប្រទេសកម្ពុជានៅឆ្នាំ ១៩៦៥ ដែលប្រទេសទាំងពីរនេះមានគោលជំហរ “អព្យាក្រឹត” សម្រាប់សង្រ្គាមជិតខាងនោះ។ ការទម្លាក់គ្រាប់បែកបានកើនឡើងខ្លាំងនៅឆ្នាំ ១៩៦៩ រហូតដល់ ១៩៧០ និងបន្តរហូតដល់ឆ្នាំ ១៩៧៣ ។

នៅដំណាក់កាលដំបូង ទាំងប្រធានាធិបតី Johnson និង Nixon បានធ្វើយុទ្ធនាការ “ដោយសម្ងាត់” ។ ខណៈ​ដែល​ពួកគេនៅមិនទាន់ដឹង​ច្បាស់​ចំពោះ​គោលដៅ​ដែល​​សម្ងាត់ដែលត្រូវ​បាន​វាយ​ប្រហារ​នោះ រដ្ឋបាល​អាម៉េរិក​ទាំង​ពីរ​បាន​បដិសេធ​ព័ត៌មាន​ដែលរាយការណ៏ជូនទៅ​សភា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​បាន​អះអាង​ថា ការ​វាយ​ប្រហារ​នោះ​គឺ​ធ្វើតែទៅលើលើ​គោលដៅ​ក្នុង​ប្រទេស​វៀតណាមតែប៉ណ្ណោះ។

ការ​វាយ​ប្រហារដោយយន្តហោះ​ B-52 ​នៅ​កម្ពុជា​បាន​កើត​ឡើង​តែ​មួយ​សប្តាហ៍​មុន​ការ​បំផ្ទុះ​គ្រាប់​បែកនៅអ្នកលឿង។ ក្នុងអ្វីដែលគេនិយាយថាជា “គោលដៅ” វាយប្រហារដោយគ្រឿងផ្ទុះចំនួន ២០ តោនដែលត្រូវបានទម្លាក់នៅលើដងទន្លេមេគង្គនៃតំបន់អ្នកលឿងហើយបានសម្លាប់ជនស៊ីវិលអស់ចំនួន ៤០៥ នាក់។

អ្នកវិភាគព័ត៌មាន Yale និយាយាថាគេមានចេតនាបង្ខូចឈ្មោះពួកទ័ពកុម្មុយនិស្ត ដើម្បីបិទបាំងសកម្មភាពរបស់សម្ព័ន្ធមិត្តអាម៉េរិក ពោលគឺរដ្ឋាភិបាលកម្ពុជានៅភ្នំពេញ និងវៀតណាមខាងត្បូងនៅសៃហ្គន។

នៅក្នុងការវាយប្រហារដោយទម្លាក់គ្រាប់បែកដ៏ច្រើនតាមដែលអាចធ្វើទៅបាននៅក្នុងសប្តាហ៍ចុងក្រោយ កងទ័ពអាកាសសហរដ្ឋអាម៉េរិកបានរកឃើញថាខ្លួននៅសល់គ្រាប់ច្រើនពេកក្នុងស្តុកនៅក្នុងប្រទេសថៃហើយមានគោលដៅវាយប្រហារតិចតួចពេកនៅក្នុងទឹកដីប្រទេសកម្ពុជា។ ការសិក្សាដោយ Yale បានរកឃើញថា ១០ ភាគរយនៃការវាយឆ្មក់ទាំងអស់គឺមិនរើសមុខឡើយ ដែលត្រូវបានគេហៅថាជាការវាយប្រហារដោយ “មិនកំណត់គោលដៅ” ។

កងទ័ពអាម៉េរិកបានប្រមូលផ្តុំកងកាំភ្លើងធំរបស់ពួកគេវាយប្រហារទៅលើគោលដៅជាច្រើនលើតំបន់ដែលមានប្រជាជនតិចក្នុងប្រទេសកម្ពុជា និងឡាវ ដែលត្រូវបានទ័ពវៀតណាមខាងជើងប្រើប្រាស់ជាតំបន់ប្រយុទ្ធរបស់ពួកគេ។

មិនមានការគណនាឲ្យបានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ជាយោធា ឬក៏ជាជនស៊ីវិលនោះទេក៏ប៉ុន្តែអ្នកស៊ើបអង្កេត Yale បានដាក់ចំនួនជនស៊ីវិលដែលបានស្លាប់យ៉ាងហោចណាស់ចំនួន ១៥០,០០០ នាក់នៅក្នុងរយៈពេលប្រាំបីឆ្នាំនៅក្នុងទឹកដីប្រទេសកម្ពុជា។ នៅប្រទេសឡាវ ប្រហែលជាពាក់កណ្តាលនៃចំនួនទាំងនេះ។

គ្រាប់បែករបស់អាម៉េរិកដែលទម្លាក់ជាញឹកញាប់នៅពេលយប់ក្នុងរយៈកម្ពស់ ៣២,០០០ ហ្វីត។ នៅទីបំផុត ការទម្លាក់គ្រាប់បែកបានបន្តសម្លាប់មនុស្សអស់រយៈពេលជាង ៥០ ឆ្នាំកន្លងផុតទៅក្រោយពីការវាយប្រហារតាមអាកាសត្រូវបានបញ្ចប់ទៅ។

អាវុធពីរប្រភេទត្រូវបានប្រើប្រាស់ញឹកញាប់បំផុតនោះគឺ គ្រាប់បែកចង្កោមទម្ងន់ ៧៥០ ផោនដោយប្រើយន្ហហោះ M១១៧ បង្កើតបានជារណ្ដៅជាច្រើនដែលខ្ញុំបានឃើញ។ គេប្រើវាចុងក្រោយនៅក្នុងប្រតិបត្តិការព្យុះវាលខ្សាច់នៅអ៊ីរ៉ាក់ក្នុងឆ្នាំ ១៩៩១ ដោយប្រើយន្តហោះ M១១៧ ដែលឥឡូវនេះត្រូវបានដាក់ឲ្យចូលនិវត្តន៍។

គេបានប៉ាន់ប្រមាណថាមានមនុស្សស្លាប់ច្រើនជាងមុនហើយគ្រាប់បែកចង្កោមប្រភេទ CBU-៥៨ ដែលអាម៉េរិកនៅតែស្តុកទុករហូតដល់សព្វថ្ងៃនេះ។ ប្រជាជនឡាវ និងខ្មែរហៅពួកគេថា “គ្រាប់ប៊ុមប៊ី” ។

ឥឡូវនេះ ក្បាលគ្រាប់តែមួយអាចផ្ទុកគ្រាប់បែកតូចៗចំនួន ៥០០ ឬច្រើនជាងនេះ។ ហើយអ្វីដែលយោធាហៅថា “គ្រាប់បែកចង្កោម” គឺជាមធ្យមវាមានប្រវែងប្រហែលប្រាំមួយអ៊ីញ ស្មើនឹង១៥ សង់ទីម៉ែត្រមានទម្ងន់ក្រោម ៤ ផោនស្មើនឹង ១.៨ គីឡូក្រាម។ ពួកវាផ្ទុះចេញពីក្បាលគ្រាប់ ហើយធ្លាក់ជាចង្កោមនៅលើទីតាំងដ៏ធំទូលាយ។ គ្រោះថ្នាក់ដ៏​គួរ​ឲ្យ​រន្ធត់នៅ​ក្រោយពេល​សង្គ្រាម​ ​គឺ​ថាគ្រាប់​បែកដែល​មាន​អត្រា​បំផ្ទុះក្នុងកំរឹតខ្ពស់រហូត​ដល់​ទៅ ៤០ ភាគរយ​គឺដូចគ្នានិង​គ្រាប់​មីនដែល​មិន​អាច​ផ្ទុះ​បាន។ វាត្រូវបានប៉ាន់ប្រមាណថាមានគ្រាប់មីនពី ៩ ទៅ ២៧ លានគ្រាប់នៅឥណ្ឌូចិននៅមិនទាន់ផ្ទុះនៅឡើយ។

ចំនួនប្រជាជនក្នុងប្រទេសកម្ពុជា និងឡាវបានកើនឡើងយ៉ាងខ្លាំងនៅពេលដែលមានសន្តិភាពនិងការស្តារឡើងវិញក្រោយសង្គ្រាមទទួលបានការរីកចម្រើនយឺតនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ។ មានការលំបាកក្នុងការស្វែងរកដីសម្រាប់ធ្វើស្រែចំការ ប្រជាជនបានចាប់ផ្តើមផ្លាស់ប្តូរទៅកាន់តំបន់ដែលធ្លាប់ត្រូវបានទម្លាក់គ្រាប់បែក។

ចំនួន​អ្នក​ស្លាប់​ដោយ​ចៃដន្យ​បាន​កើន​ឡើង​ដល់​រាប់​ម៉ឺន​នាក់ ខណៈ​ជន​ស៊ីវិល​កាន់​តែ​ច្រើនបាន​ចាប់​ផ្ដើម​រក​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ (UXO)។

ចាប់តាំងពីឆ្នាំ ១៩៩៥ ពីមូលដ្ឋាននៅទីក្រុងហាណូយ ទាហានជើងចាស់របស់កងទ័ពអាម៉េរិក Chuck Searcy បាននិងកំពុងធ្វើការលើកិច្ចខិតខំប្រឹងប្រែង ជាពិសេសនៅទីក្រុង Quang Tri ប្រទេសវៀតណាម ដើម្បីលុបបំបាត់ UXO ។ “នៅទូទាំងតំបន់” Searcy គាត់បានប្រាប់ខ្ញុំថា “ករណីសោកនាដកម្មបំផុតកើតឡើងនៅពេលដែលកុមារយកគ្រាប់បែកដែលមានអាយុ ៥០ ឆ្នាំធ្វើជារបស់ក្មេងលេងហើយបានផ្ទុះឡើងធ្វើឲ្យបាត់បង់ជីវិតឬពិការអវយវៈ” ។

Searcy និយាយ​ថា​ឥឡូវ​គាត់​បាន​ចូល​រួម​ក្នុង​គម្រោង​អប់រំ​នៅ​សាលា​បឋម​សិក្សា​ដើម្បី​ធានា​ថា​ “កុមារ​ដឹង​ថា​គ្រាប់​បែក​មាន​រូបរាង​យ៉ាង​ណា​ហើយ​ដឹង​ថា​ត្រូវ​ហៅ​ទៅ​នរណា​ប្រសិន​បើ​ពួកគេ​រក​ឃើញ​អ្វី​មួយ”។

អនុសញ្ញាឆ្នាំ ២០១០ ស្តីពីគ្រាប់បែកចង្កោមដែលបានចុះហត្ថលេខាដោយប្រទេសចំនួន ១២៣ ត្រូវបានគេហាមឃាត់ប្រើប្រាស់ ការអភិវឌ្ឍ ទិញយក ស្តុកទុក ឬក៏ផ្ទេរគ្រាប់បែកចង្កោមទាំងនេះ។ ក្រុមហ៊ុនផលិតដ៏ធំបំផុតរបស់ រុស្ស៊ី និងអាម៉េរិក ក៏ដូចជាប្រទេសផ្សេងទៀត ដូចជាប្រទេសចិន និងអ៊ុយក្រែន បានបដិសេធមិនចុះហត្ថលេខាលើអនុសញ្ញានេះទេ។

កុំថាឡើយវាមានប្រភពពីសហរដ្ឋអាម៉េរិក ឬរុស្ស៊ីនោះ គ្រាប់បែកចង្កោមត្រូវបានគេប្រើប្រាស់តាំងពីឆ្នាំ ២០១០ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន លីប៊ី ស៊ូដង់ យេម៉ែន និងស៊ីរី។ ហើយនោះគ្រាន់តែជាការកត់ត្រាមួយផ្នែកតែប៉ុណ្ណោះ។

នៅពេលដែលប្រធានាធិបតីអាមេរិក Joe Biden បានយល់ព្រមលើការផ្តល់គ្រាប់បែកចង្កោមទៅអ៊ុយក្រែនកាលពីខែមុន គាត់បាននិយាយថាវាជា “ការសម្រេចចិត្តដ៏លំបាកបំផុត” ប៉ុន្តែ “វាចាំបាច់ណាស់” ។

អ៊ុយក្រែននិយាយថា គ្រាប់បែកនេះមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងក្បួនរថយន្តថ្មើរជើង កាំភ្លើងធំ និងរថយន្តដឹកទំនិញ។ ឃ្លាំងគ្រាប់បែកចង្កោមនៅទីនោះអាវុធដែលមាននៅក្នុងស្តុកសព្វាវុធផ្សេងទៀតវាខ្សោយពេកសម្រាបអ៊ុយក្រែនប្រើប្រាស់ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

សេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណនិយាយថា អ៊ុយក្រែននឹងទទួលបានគ្រាប់បែកចង្កោមដែលបាញ់ដោយកាំភ្លើងធំហើយសហរដ្ឋអាម៉េរិកនឹងមិនផ្តល់គ្រាប់បែកចង្កោមដែលទម្លាក់តាមអាកាសនោះទេ។ ទោះជាយ៉ាងនេះក្តី ការផ្តល់អាវុធទាំងនេះនឹងលើកទឹកចិត្តឲ្យរុស្ស៊ីប្រើគ្រាប់បែកចង្កោមបន្ថែមទៀតនៅក្នុងការវាយប្រហារតាមអាកាស ដែលបានវាយប្រហារទៅលើអគារផ្ទះល្វែងដែលកាន់កាប់ដោយជនស៊ីវិលរបស់អ៊ុយក្រែនរួចមកហើយ។

រុស្ស៊ី និងអ៊ុយក្រែន ផ្តោតសំខាន់លើការប្រយុទ្ធគ្នាភ្លាមៗដើម្បីដណ្តើមយកទឹកដីដែលពួកគេអាចកាន់កាប់រៀងៗខ្លួន។ ប៉ុន្តែប្រវត្តិសាស្ត្រប្រាប់យើងថា ការបន្តរីកសាយភាយនៃគ្រាប់បែកចង្កោមទាំងនេះ អាចជាផលប៉ះពាល់យូរអង្វែង នៅក្រោយពេលសង្គ្រាមបានបញ្ចប់។

រដ្ឋាភិបាលដែលផ្តល់ និងប្រើប្រាស់ “គ្រាប់បែកចង្កោម” កំពុងបង្កើតការស្លាប់សម្រាប់មនុស្សជំនាន់ក្រោយ៕

បញ្ជាក់៖ទស្សនៈ​ដែល​បានសរសេរ​នៅ​ក្នុង​អត្ថបទ​នេះ​គឺ​ជាទស្សនៈ​របស់​អ្នក​និពន្ធផ្ទាល់ដែល​មិន​​ឆ្លុះ​បញ្ចាំងអំ​ពី​គោល​ជំហរ​និពន្ធ​របស់សារព័ត៌មាន Al Jazeera នោះទេ។