សន្ដិសុខសង្គម

ឧត្ដមសេនីយ៍ម៉ក់ ជីតូ ឲ្យសមត្ថកិច្ចចាត់ការជនណាយកឈ្មោះលោកប្រព្រឹត្តអំពើល្មើសច្បាប់

ដោយ៖រតនា

ភ្នំពេញ៖ឯកឧត្តម នាមយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិកាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០២៣ បានបដិសេសធយ៉ាងដាច់អហង្ការចំពោះបុគ្គលណាដែលបានយកឈ្មោះ ជាជំនួយការ និងជាកូនធម៌ របស់លោក ដើរទៅប្រព្រឹត្តអំពើល្មើសច្បាប់។

នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា៖«កន្លងមកនេះ មានជនទុច្ចរិតមួយចំនួន បានយកឈ្មោះ ជាជំនួយការ ជាកូនធម៌ របស់ខ្ញុំបាទ ដើរប្រព្រឹត្តអំពើល្មើសច្បាប់ បង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់ខ្ញុំផ្ទាល់ ក៏ដូចជាកិត្តិយសរបស់អគ្គស្នងការនគរបាលជាតិ»។

ផ្តើមចេញពីនេះឯកឧត្តម នាយឧត្ដមសេនីយ៍ សូមប្រកាសបដិសេធ និងសំណូមពរដល់ សមត្ថកិច្ច អាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ ត្រូវពិនិត្យ និងអនុវត្តតាមច្បាប់រាល់បទល្មើសរបស់ជនទាំងនោះ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ត្រៀមខ្លួនរួចជាស្រេចដោយក្ដីរីករាយ ដើម្បីនឹងទទួលនូវកិច្ចសហការផ្ដល់ព័ត៌មានពីសាធារណជនគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធករណីខាងលើនេះ។ជាមួយនោះសាធារណជនក៏ដូចជាសមត្ថកិច្ចអាចផ្តល់ព័ត៌មានតាមរយៈទូរសព្ទចំនួន២ខ្សែដែលមាន៖ ០១២ ៩៣៥៩៣៧ និង០៩៧ ៨៩ ៣៥៩៣៧៕