សន្ដិសុខសង្គម

បើកបុកអ្នកជិះម៉ូតូរបួសធ្ងន់ហើយរត់គេចខ្លួនទុកឡានចោលនៅកន្លែងកើតហេតុ

ដោយ៖រតនា
ព្រះសីហនុ៖គ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងរថយន្តPriusបុកជាមួយម៉ូតូបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់យកទៅសម្រាកព្យាបាល។រីឯអ្នកបើកបររថយន្តបានទុករថយន្តចោល ហើយគេចខ្លួនបាត់។

ហេតុការណ៍នេះគឺបានកើតឡើងនៅតាមបណ្ដោយផ្លូវ៣០១ភូមិអាចម៍មឹក សង្កាត់លេខ 4 ក្រុងព្រះសីហនុ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី13ខែសីហាឆ្នាំ2023។


នៅជិតកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាក់ priusពណ៌សពាក់ផ្លាកលេខភ្នំពេញ2BO-7600បើកបរទិសដៅពីត្បូងទៅជើង(ចេញពីសមុទ្រឆ្ពោះទៅផ្លូវអូរ 2)។លុះជិតមកដល់សណ្ឋាគារប៉ូឡាយភ្លាមៗនោះស្រាប់តែឃើញម៉ូតូមួយគ្រឿងទៀតម៉ាកhonda C125ពណ៌ខ្មៅបានបុកគ្នាតែម្ដង។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះដែរគឺបានបណ្ដាលឱ្យភាគីខាងម៉ូតូរងរបួសធ្ងន់។
ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល នៅក្រោយពេលគ្រោះថ្នាក់នេះកើតឡើង ស្រាប់តែមានបុគ្គលម្នាក់បានចេញមកមកស្រែកអះអាងពេលអ្នកកាសែតកំពុងតែសម្ភាសសាកសួរសាក្សីថា ម្ចាស់ម៉ូតូទៅដេកផ្ទះក្រោយពីគ្រោះថ្នាក់នេះកើតឡើង រីឯម្ចាស់រថយន្តក៏ទៅដេកផ្ទះដែរ។ចំពោះអ្វីដែលបានបន្សល់ទុកលើផ្លូវនេះគឺជាទឹកថ្នាំក្រហម មិនមែនឈាមនោះទេ កុំសួរចង់ដឹងច្រើនពេក។

ក្រោយពីមានហេតុការណ៍ដ៏រន្ធត់នេះសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក៏បានមកវាស់វែងនិងធ្វើកំណត់ហេតុយកទាំងរថយន្តទាំងម៉ូតូដែលជាវត្ថុតាងទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកដើម្បីបន្តតាមតិវិធី៕