សន្ដិសុខសង្គម

ដេញចាប់រថយន្តដឹកឈើពីខេត្តស្ទឹងត្រែងដល់ក្រចេះ

ដោយ៖សុខុម
ស្ទឹងត្រែង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដេញស្ទាក់ចាប់បាន រថយន្តហាយឡិនឌ័រដឹកឈើមួយគ្រឿងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។


មន្រ្តីអាវុធហត្ថខេត្តបានឱ្យដឹងថា ដំបូងមានរថយន្តទំនើបៗចំនួន៤គ្រឿង ដឹកឈើប្រណិត ប្រភេទតាត្រាវ ចេញពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ដើម្បីឆ្ពោះទៅកាន់ខេត្តក្រចេះនិងបន្តទៅគោលដៅ។ លុះទំនងជា​បែកការ សមត្ថកិច្ចដេញស្ទាក់ទើបបង្រ្កាបបាន តែមួយគ្រឿងដេញដល់ស្រុកអូរគ្រឿងសែនជ័យ​ខេត្តក្រចេះឯណោះ។


ក្រោយបង្រ្កាបបានរថយន្តដឹកឈើមួយគ្រឿងនោះសមត្ថកិច្ចក៏បានយកមក កាន់ទីបញ្ជាការ​កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដើម្បីបន្តតាមនីតិវីច្បាប់៕