សន្ដិសុខសង្គម

ចាប់បានគ្រឿងញៀនឆ្លងដែនជាង៤៦៥គីឡូក្រាម,ឃាត់ខ្លួនជនជាតិថៃ២នាក់

ដោយ៖រតនា
ភ្នំពេញ៖កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៤) ដឹកនាំដោយលោក វរសេនីយ៍ទោ ឃឹង សេរី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ទេព សំផន នាយការិយាល័យក៤និងកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់បានគ្រឿងញៀន៤៦៥គីឡូក្រាមកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។


ចំពោះគ្រឿងញៀនដែលកម្លាំមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបានដោយមានការសម្របសម្រួលពីមន្រ្តីតុលាការភ្នំពេញនោះ គឺក្រុមឧក្រិដ្ឋជនបានលួចនាំចូលពីតំបន់ត្រីកោណមាសឆ្លងកាត់ឡាវ ចូលមករាជធានីភ្នំពេញ។
ជាមួយនោះកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យជាឧក្រិដ្ឋជន ជនជាតិថៃ០២នាក់និងសារធាតុញៀន ប្រភេទមេតំហ្វេតាមីនសរុបចំនួន៤៦៥ដុំ ស្មើទម្ងន់ ៤៦៥ kg ៦៥១ g ព្រមទាំងដកហូតទូរសព្ទដៃ​បានចំនួន២គ្រឿងផងដែរ៕