អន្តរជាតិ

ក្បាលព្រួញធ្វើពីអាចម៍ផ្កាយកាលពី៣,០០០ឆ្នាំមុនត្រូវបានគេប្រទះឃើញនៅជិតបឹងក្នុងប្រទេសស្វីស

ប្រែសម្រួល៖រតនា

អ្នកស្រាវជ្រាវបានរកឃើញក្បាលព្រួញក្នុងយុគសម័យសំរឹទ្ធនៅប្រទេសស្វីសផលិតពីអាចម៍ផ្កាយមានអាយុកាលចន្លោះពីឆ្នាំ ៩០០ និង ៨០០ ឆ្នាំមុនគ្រឹស្តសករាជ។ ក្បាលព្រួញប្រវែង ៣៩ មីលីម៉ែត្រត្រូវបានគេប្រទះឃើញនៅក្នុងទីក្រុង Mörigen នៅជិតបឹង Biel ប្រទេសស្វីសក្នុងពេលជីកកកាយនៅក្នុងសតវត្សទី១៩ធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៃទីក្រុង Bern ។

ការសិក្សាបានកត់សម្គាល់ថាវត្ថុបុរាណដែលមានអាយុជិត ៣,០០០ ឆ្នាំត្រូវបានបង្កើតឡើងដោយដែកធ្វើពីអាចម៍ផ្កាយដែលបានធ្លាក់នៅអេស្តូនី។ អ្នកស្រាវជ្រាវបាននិយាយថាវាជាដែកអាចម៍ផ្កាយដែលត្រូវបានជួញដូរនៅក្នុងទ្វីបអឺរ៉ុបកាលពី៨០០ឆ្នាំមុនគ.ស។

យោងតាមការចេញផ្សាយព័ត៌មានបានឱ្យដឹងថា “ភស្តុតាងនៃការប្រើប្រាស់ដែកអាចម៍ផ្កាយដំបូងគឺកម្រមានណាស់” ។

នៅពេលនោះ មនុស្សយើងមិនទាន់ចាប់ផ្តើមយកជាតិដែកចេញពីរ៉ែអុកស៊ីតនៅឡើយទេ ប៉ុន្តែដែកលោហធាតុមួយចំនួនអាចត្រូវបានរកឃើញនៅក្នុងផ្នែកខ្លះនៃអាចម៍ផ្កាយ។វត្ថុដែលគេផលិតដោយប្រើជាតិដែកអាចម៍ផ្កាយត្រូវបានគេរកឃើញនៅក្នុងប្រទេសតួកគី ក្រិក ស៊ីរី អ៊ីរ៉ាក់ លីបង់ អេហ្ស៊ីប អ៊ីរ៉ង់ រុស្ស៊ី និងចិន វត្ថុបុរាណបែបនេះត្រូវបានគេរកឃើញនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងលិច ទាំងនៅក្នុងប្រទេសប៉ូឡូញ។

ប្រភពដើមនៃអាចម៍ផ្កាយ

អ្នកជំនាញធ្លាប់គិតថាដែកដែលប្រើក្នុងការផលិតក្បាលព្រួញបានមកពីអាចម៍ផ្កាយ Twannberg ដែលបានធ្លាក់មកលើផែនដីមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីកន្លែងរស់នៅ។

ការវិភាគលើដែកនេះបានបង្ហាញថាវាមិនមែនជាករណីអាចម៍ផ្កាយដែលបានធ្លាក់ក្នុងប្រទេសប៉ូឡូញនោះទេនេះបើយោងតាមការសិក្សា។

បុរាណវិទូរកឃើញដាវអាយុ៣០០០ឆ្នាំ ដែលត្រូវបានរក្សាទុកយ៉ាងល្អ នៅតែភ្លឺចែងចាំងមានតែអាចម៍ផ្កាយទេដែលគេស្គាល់ថាមានសមាសធាតុគីមីស្រដៀងគ្នានឹងអាចម៍ផ្កាយក្នុងទ្វីបអឺរ៉ុប ប៉ុន្តែអ្នកស្រាវជ្រាវនិយាយថាប្រភពដែលទំនងបំផុតគឺអាចម៍ផ្កាយនៅ Kaalijarv ប្រទេសអេស្តូនី ដោយសារអាចម៍ផ្កាយនោះបានវាយប្រហារផែនដីនៅឆ្នាំ ១៥០០ មុនគ.ស ហើយ “បង្កើតបានជាបំណែកតូចៗជាច្រើន” ។

អ្នកដឹកនាំការសិក្សា Beda Hofmann ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រផែនដីនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៃទីក្រុង Bern បានប្រាប់ CNN ថាបំណែកខ្លះនៃបំណែកទាំងនេះក្រោយមកបានផ្លាស់ប្តូរទៅភាគនិរតីនៃប្រទេសស្វីសតាមរយះឈ្មួញ។

ក្បាលព្រួញក្នុងយុគសម័យសំរិទ្ធជាង៣០០០ឆ្នាំមុនត្រូវបានរកឃើញ

គាត់បាននិយាយតាមអ៊ីមែលថា “ការជួញដូរនៅទូទាំងទ្វីបអឺរ៉ុបក្នុងយុគសម័យសំរិទ្ធគឺជាការពិតដែលត្រូវបានបង្កើតឡើង៖ ចាប់តាំងពីបាល់ទិក (ដូចក្បាលព្រួញ) សំណប៉ាហាំងពី Cornwall អង្កាំកញ្ចក់ពីប្រទេសអេហ្ស៊ីប និងមេសូប៉ូតាមៀ”ជាដើម។

លោក Hofmann បានបន្ថែមថា “ប្រហែលជាត្រូវចំណាយពេលយូរជាងថ្ងៃនេះបន្តិចក្នុងការស្វែងរកម៉ាស់”។ខណៈពេលដែលមនុស្សភាគច្រើនរស់នៅក្នុងភូមិគំនរសំរឹទ្ធនៅក្នុងបឹងស្វីសធ្វើកសិកម្ម ការបរបាញ់ និងការនេសាទដែលជាភស្តុតាងត្រូវបានរកឃើញនៅ Mörigen ដែលមនុស្សមួយចំនួនបានបង្កើតជំនាញឯកទេសឡើងក្នុងយុគសម័យសំរិទ្ធ។ .

ការសិក្សានេះត្រូវបានចេញផ្សាយនៅក្នុង Journal of Archaeological Science៕

ប្រភព៖ CNN