អន្តរជាតិ

អ៊ុយក្រែនយកនិមិត្តសញ្ញាត្រីកោណដាក់ជំនួសរូបសំណាកបន្សល់ទុកពីសម័យសូវៀត

ប្រែសម្រួល៖សហការី​

ដោយសារងនូវការ​ឈ្លានពាន​ពីសំណាកប្រទេស​រុស្ស៊ី អ៊ុយក្រែន​បាន​ដក​ផ្លាកសញ្ញា​សម័យ​សូវៀត​ចេញ​ពី​វិមានMotherland​ក្នុង​ទីក្រុង​គៀវដោយយក​និមិត្តសញ្ញា​ត្រីកោណ​ដាក់ជំនួសដើម្បី​បញ្ជាក់នូវ​អត្តសញ្ញាណ​វប្បធម៌​ជាតិរបស់​ខ្លួន​ឡើង​វិញ។

ទីក្រុង Kyiv កាល​ពី​សប្តាហ៍​មុន​បាន​យក​និមិត្តសញ្ញា​ត្រីកោណ​ជំនួស​រូបសំណាក​ញញួរនិង​​កន្តៀវ សម័យសហភាព​សូវៀត​​ចេញពី​វិមាន Motherlandក្នុងទីក្រុង Kyiv ។

ក្រសួងវប្បធម៌អ៊ុយក្រែនបានថ្លែងថា “យើងជឿជាក់ថាការផ្លាស់ប្តូរនេះនឹងក្លាយជាការចាប់ផ្តើមនៃដំណាក់កាលថ្មីមួយនៃការរស់ឡើងវិញនូវវប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង។ យោងតាមក្រសួងវប្បធម៌បានឱ្យដឹងថា កិច្ចប្រតិបត្តិការអស់ពេលជាងមួយសប្តាហ៍ដើម្បីរុះរើផ្លាកសញ្ញារុស្ស៊ីត្រូវបានបញ្ចប់នៅថ្ងៃទី ៦ ខែសីហា។

នៅលើវិមានMotherland​ក្នុង​ទីក្រុង​គៀវ​នេះ​មាន​រូបសំណាក​កម្ពស់ ១០២ ម៉ែត្រ​​ធ្វើ​ពី​ដែកដែលគេបានសាងសង់​វានៅ​​ក្នុង​ឆ្នាំ ១៩៧៩ គឺជារូប​ស្ត្រី​មាន​កាន់​ដាវ និង​ខែល​ដែល​មាន​ញញួរ និង​និមិត្តសញ្ញា​របស់រុស្សី។ ក្រសួងការបរទេសរុស្ស៊ីបានថ្លែងកាលពីថ្ងៃអាទិត្យថានិមិត្តសញ្ញា​ស្រ្តីតំណាងឱ្យមាតាពិភពលោកគឺ ” មិនអាចប្តូរឈ្មោះបាននោះទេ” ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានបង្ហោះសារនៅលើ Telegram ថា “នៅទីក្រុងគៀវមានរូបសំណាកមួយត្រូវបានកសាងឡើងនៅលើវិមានដ៏ស្កឹមស្កៃ នៃ “មាតុភូមិយើង” ។ យុទ្ធនាការ​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​ដើម្បី​ប្តូរ​ឈ្មោះ​អន្តរជាតិ​ពី​រុស្ស៊ី Kiev ទៅ Kiev អ៊ុយក្រែន គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងមុនសង្រ្គាម ដោយរដ្ឋាភិបាលអ៊ុយក្រែន ដើម្បីកម្ចាត់ឈ្មោះចាស់របស់សូវៀត និងបង្កើតអត្តសញ្ញាណជាតិរបស់ខ្លួនឱ្យកាន់តែរឹងមាំឡើង។

បំណងប្រាថ្នារបស់លោកពូទីនក្នុងការធ្វើឱ្យខូចអត្តសញ្ញាណជាតិនិងភាពស្វ័យភាពរបស់អ៊ុយក្រែននៅតែជាកត្តាសំខាន់ក្នុងសង្គ្រាមនេះ។

នៅក្នុងខែកុម្ភៈឆ្នាំ ២០២២ ជាពេលដែលវិមានក្រឹមឡាំងបានចាប់ផ្តើមការលុកលុយរបស់ខ្លួនចូលទៅក្នុងទឹកដីអ៊ុយក្រែនដែលលោកពូទីនបានដាក់គោលដៅមិនឱ្យអ៊ុយក្រែនមានសិទ្ធិជារដ្ឋឯករាជ្យហើយបានវាយយកតំបន់ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែនជា “ទឹកដីរុស្ស៊ីកាលពីសម័យបុរាណ” ។

ការបាញ់ផ្លោងរបស់ទីក្រុងមូស្គូបានបំផ្លាញទីតាំងស្ថាបត្យកម្មសំខាន់ៗក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុននៅកណ្តាលទីក្រុងប្រវត្តិសាស្ត្រ Odesa ដែលអង្គការយូណេស្កូបានកំណត់ជាតំបន់បេតិកភណ្ឌពិភពលោក។

ការអះអាង ជាអត្តសញ្ញាណជាតិ

ទីក្រុង Kyiv មានការ​ផ្លាស់​ប្តូរ​ជា​ច្រើននៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ស្ពាន Moscow ដែលមានប្រវែង ៨១៦ ម៉ែត្រឆ្លងកាត់ទន្លេ Dnieper ត្រូវបានប្តូរឈ្មោះក្នុងឆ្នាំ ២០១៨ ជាស្ពានភាគខាងជើង។

អគារបួនជ្រុងដែលធ្លាប់បានប្រារព្ធពិធីរដ្ឋបុរសសូវៀត Andrei Ivanov ត្រូវបានផ្តូរទៅជាទីលាន Latvian តាំងពីឆ្នាំ ២០១៨ ។ ផ្លាហ្សារាងត្រីកោណត្រូវបានដាក់នៅចន្លោះផ្លូវ Butyshiv និងផ្លូវ Omelyanovich-Pavlenko ដែលពីមុនត្រូវបានគេស្គាល់ថាជាផ្លូវ Andriy Ivanov និងផ្លូវ Susorov Suvorov ។

ទង់ជាតិ​អ៊ុយក្រែន​ត្រូវបានបង្ហូតឡើង​ពាសពេញ​ទីក្រុង ដោយ​មាន​ផ្កាយ​ពណ៌​ក្រហម​នៅ​លើ​សណ្ឋាគារ​ដ៏​ល្បីរបស់​អ៊ុយក្រែន​ត្រូវ​បាន​លាប​ពណ៌​ខៀវ និង​លឿងជាជំនួសវិញ។

ផ្លូវប្រវែង​មួយ​ម៉ាយ​ដែល​លាតសន្ធឹង​កាត់​សង្កាត់​​មួយ​ក្នុង​ទីក្រុង Kyiv ធ្លាប់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ផ្លូវ Ivan Kudrya។ ត្រូវបានប្តូរឈ្មោះទៅជា John McCain Street ជាកិត្តិយសដល់អតីតបេក្ខជនប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ ២០១៩ ។

លោក Andreyi Pobigay បុគ្គលិកយូរឆ្នាំនៃហាងលក់សម្ភារផ្ទះបាយនៅផ្លូវ John McCain បានប្រាប់ CNN ក្នុងខែកុម្ភៈឆ្នាំ ២០២២ ថា “មនុស្សជាច្រើនបានយល់ព្រមលើការផ្លាស់ប្តូរនេះ” ។

“វាជារឿងល្អ។ Kudryn កំពុង​តែ​លប់បំបាត់​ព្រះវិហារ និង​វត្ថុ​ប្រវត្តិសាស្ត្រ​របស់​យើង លោក McCain បានជួយយើង។

លោក McCain បានយកឈ្នះបេះដូងប្រជាជនអ៊ុយក្រែន នៅពេលដែលគាត់បានធ្វើដំណើរទៅកាន់ទីក្រុង Kyiv នៅចុងឆ្នាំ ២០១៣ ដោយបានជួបមេដឹកនាំប្រឆាំង និងថែមទាំងបានទៅទស្សនាទីលាន Maidan ដែលជាកន្លែងតវ៉ាប្រឆាំងរដ្ឋាភិបាលផ្តាច់ការរបស់អ៊ុយក្រែនផងដែរ។

ទន្ទឹមនឹងនោះ Kudrya គឺជាចារកម្មសូវៀត និងជាមេដឹកនាំក្រុមបំផ្លិចបំផ្លាញក្នុងទីក្រុង Kyiv កំឡុងសង្គ្រាមលោកលើកទីពីរ។ នៅពេលដែលក្រុមប្រឹក្សាក្រុង Kyiv បានប្រកាសពីការប្តូរឈ្មោះផ្លូវនេះ គាត់បាននិយាយថា ភារកិច្ចចម្បងរបស់គាត់គឺ “ប្រយុទ្ធប្រឆាំងនឹងអ្នកជាតិនិយមអ៊ុយក្រែន” ។

“លោក McCain គឺជាអ្នកដែលបាននិយាយទៅកាន់សមាជិកព្រឹទ្ធសភាអាមេរិក និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដូច្នេះហើយទើបរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជូនជំនួយទៅអ៊ុយក្រែនទន្ទឹមនឹងនោះ រុស្ស៊ី ដែលជាប្រទេសបងប្អូនរបស់យើង ឥឡូវនេះគឺជាអ្នកឈ្លានពានយើង។ ដូច្នេះ​ខ្ញុំ​គិត​ថា​វា​ជា​រឿង​ត្រឹមត្រូវសម្រាប់ការផ្តូរឈ្មោះទាំងនេះ” លោក Pobigay បានបន្ថែមដូច្នេះ៕