សន្ដិសុខសង្គម

ជនជាតិវៀតណាម២នាក់ចាក់គ្នាបណ្តាលឲ្យម្នាក់ត្រូវសុសខ្លួនរងរបួសធ្ងន់ទាំងព្រឹក

ដោយ៖រតនា
ព្រះសីហនុ៖ជនជាតិវៀតណាម២នាក់បានចាក់គ្នា បណ្តាលឲ្យម្នាក់រងរបួសជាទម្ងន់ ដោយត្រូវចំជាច្រើនកន្លែង គឺដងខ្លួននិងក្បាលហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។


ព័ត៌មានបឋមពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចហាងនំសុខហេង តាមបណ្តោយផ្លូវ បុរីកម្មករសេតេស្ថិតក្នុង សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ។


ភ្លាមៗនោះសាក្សីបានសន្និដ្ឋាន រឿងចាក់គ្នាបង្ហូរឈាមចំពោះជាតិសាសន៍ដូចគ្នាអាចបណ្តាលមកពី គំនុំសងសឹកក្នុងរឿងមុខរបររកស៊ីអ្វីមួយរយៈពេលកន្លងមក។ប៉ុន្តែពុំមានអ្នកណាបញ្ជាក់ថាមុខរបរអ្វីនោះ ឡើយ។


ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅ ដល់កន្លែងកើតហេតុភ្លាមៗ និង កំពុងបន្តស្រាវជ្រាវរកជនដៃដល់ដោយបច្ចុប្បន្ន សមត្ថកិច្ច បានកំណត់មុខសញ្ញា ជនសង្ស័យនោះ បានហើយ ដែលកំពុងតែរត់គេចខ្លួន៕