សេដ្ឋកិច្ច

វេទិកាជំនួបសាជីវកម្ម​ទេសចរ​ណ៏​កម្ពុជា​-​ម៉ាឡេស៊ី នឹងជួយជំរុញវិស័យទេសចរណ៍ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន

ដោយ ៖​សិរីមតី
​ភ្នំពេញ៖​ វេទិកាជំនួបសាជីវកម្ម​ទេសចរ​ណ៏​កម្ពុជា​-​ម៉ាឡេស៊ី បានត្រូវបើកធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ២០២៣ នៅ​រាជ​ធានីភ្នំពេញ ហើយវេទិកាដូចគ្នានេះ​ដែរនឹងប្រារព្ធធ្វើនៅខេត្តសៀមរាបនាថ្ងៃទី១០ខែសីហាក្នុងគោលបំណងជំរុញកិច្ច​សហប្រតិបតិ្តការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើនចំនួន​ទេសចរ​ទៅវិញទៅមក។

ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ផលិតផល​និង​កញ្ចប់​ទេសចរ​ណ៏​របស់​ប្រទេស​ម៉ាឡេស៊ី ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី ​បានរៀបចំ​កម្មវិធី​សិក្ខាសាលា ទេសចរណ៍​ម៉ាឡេស៊ី នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ៨​ខែសីហា និង​ខេត្តសៀមរាប នៅ​ថ្ងៃទី​១០​ខែសីហា ឆ្នាំ​២០២៣​។​ កម្មវិធី​សិក្ខាសាលា​ទាំងនេះ​បាន​ប្រមូលផ្ដុំ​ទៅដោយ​ការ​ណាត់ជួប​រវាង​សាជីវកម្ម​ទេសចរ​ណ៏​កម្ពុជា​-​ម៉ាឡេស៊ី (B2B) រួមទាំង​ការ​ពិសារ​អាហារ​ថ្ងៃត្រង់​ចង​ជា​សក្ខីភាព រវាង​ភ្នាក់ងារទេសចរណ៍ តំណាង​សណ្ឋាគារ រមណីយដ្ឋាន និង​ម្ចាស់​ផលិតផល​មកពី​ប្រទេស​ទាំងពីរ​ផងដែរ​។​

​សិក្ខាសាលា​បានការ​ចូលរួម​ពី​ក្រុមហ៊ុន​ឧស្សាហកម្ម​ទេសចរណ៍​ធំៗ​ពី​ប្រទេស​ម៉ាឡេស៊ី ចំនួន ១៤​ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុនអាកាស​ចរណ៍​ចំនួន​មក ពី​ប្រទេស​កម្ពុ​ជាមាន Hot Malaysia Airlines, AirAsia, Lanmei Airlines Cambodia, AnCasa Hotels & Resorts, Grand Ion Delemen Hotel Genting Highlands, Holiday Inn Express & Suites Johor Bahru, ibis Hotel Kuala Lumpur City Centre, Mercure Kuala Lumpur Shaw Parade, Asia Delight Tours & Travel, Columbia Leisure, E Like Travel & Tours, GIT Tours & Travels, Harvest Vacations និង Marine Discovery Holidays​។សិក្ខាសាលា​ដ៏​ធំ​នេះ​បាន​ស្វាគមន៍​ភ្នាក់ងារ ទេសចរណ៍​កម្ពុជា​ចំនួន ៦៣​ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពត៌មាន​ក្នុងស្រុក និង​ភ្នាក់ងារទេសចរណ៍​កម្ពុជា។

​កម្មវិធី​នេះ​បាន​ចូលរួម​ជាពិសេស​ដោយ ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា H.E. Datuk Eldee Husaini Mohd Hashim និង​លោកស្រី​ឆាយ ស៊ី​វលីន ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា (CATA) អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​។

​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា លោក Datuk Eldeen Husaini បាន​ថ្លែង​នៅក្នុង​កម្មវិធី​សិក្ខាសាលា​នា​ព្រឹក​ថ្ងៃទី​៨​ខែ សីហា​នា​សណ្ឋាគារ​ណាហ្គា​វើ​ល​១ ថា​:«​យើង​នឹង​ទន្ទឹងរង់ចាំ​ដោយស្មោះ​និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភ្នាក់ងារទេសចរណ៍​ក្នុងស្រុក​នៅទីនេះ​ក្នុងប្រទេស​កម្ពុជា​” ។​

លោកបានបញ្ជាក់ថា៖​គិត​ត្រឹម​ឆ្នាំ ២០២៤​ប្រទេស​ម៉ាឡេស៊ី​បានកំណត់​គោលដៅ​របស់ខ្លួន​ក្នុងការ​មក ដល់​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ជាង​១៦​លាន​នាក់ ជាមួយនឹង​ប្រាក់ចំណូល​ពី​ទេសចរណ៍​ចំនួន ៤៩.២ ពាន់​លាន រីង​ហ្គី​ត​(RM) “​។​

​លោកស្រី​ឆាយ ស៊ី​វលី ន ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា (CATA) បាន​ថ្លែងថា​៖​វេទិកា​ភ្ជាប់​បណ្តាញ​វិស័យ​ទេសចរណ៍​នេះ ជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត​ដ់​ម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ម៉ាឡេស៊ី​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។​ជំនួប​នេះ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់ឱកាស​ដ៏​អស្ចារ្យ​ធ្វើឱ្យ​កិច្ចសហការ​កាន់តែ​ជិតស្និទ្ធ​និង​ការយោគយល់​គ្នា​ក្នុងចំណោម​អ្នក​ប្រកប​របរ​ទទួលទាន​លើ​វិស័យ​ទេសចរណ៍​។​

​លោកស្រី ឆាយ ស៊ីវ​លីន បានបញ្ជាក់​ឱ្យដឹងថា​៖ ម៉ាឡេស៊ី តែងតែ​ជា​ជម្រើស​Top 4 សម្រាប់​ប្រជាជន​កម្ពុជា សម្រាប់​ការធ្វើដំណើរ​ក្នុង​គោលបំណង​ផ្សេងៗ​ដូចជា សម្រាកលំហែ ក្រេបទឹក​ឃ្មុំ ពិនិត្យ​សុខភាព និង​ជំនួញ​។​

​លោកស្រី Zalina Ahmad អនុប្រធាននាយកដ្ឋាន​ផ្សព្វផ្សាយ​អន្តរជាតិ – អាស៊ីអាគ្នេយ៍​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី និង​ជា​ដឹកនាំ​អ្នកចូលរួម​មកពី​ប្រទេស​ម៉ាឡេស៊ី​ក៏បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ការគាំទ្រ​ជា​បន្តបន្ទាប់​របស់​ភ្នាក់ងារទេសចរណ៍​ក្នុងស្រុក​ក្នុងការ​លើកកម្ពស់​ប្រទេស​ម៉ាឡេស៊ី​។​

​ជាមួយគ្នានេះដែរ លោកស្រី ពត រ៉ានី ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី​នៅ​កម្ពុជា​ក៏បាន​ជូនពរ​ឱ្យ​កម្មវិធី នេះ​ទទួលបាន​ជោគជ័យ​ផងដែរ​។​

​លោកស្រី បាន​មានប្រសាសន៍ថា​:៖ «​ពួកយើង​នឹង​ផ្តល់​ជា​កម្លាំងចិត្ត​ចាំ​ជំរុញ​និង​គាំទ្រ​គំនិត​ផ្តួចផ្ដើម​កញ្ចប់​ទេសចរណ៍​ថ្មីៗ​ដើម្បី​នាំ​ភ្ញៀវទេសចរ​កម្ពុជា​ឱ្យ​កាន់តែច្រើន​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​។ យើង​សង្ឃឹមថានឹង​ជំរុញ​ទឹកចិត្ត​ដៃគូ​ពាណិជ្ជកម្ម​ទេសចរណ៍រ​បស់​យើង​ឱ្យ​ផ្សព្វផ្សាយ​វិស័យ​ទេសចរ​ណ៏​ម៉ាឡេស៊ី​ប្រកបដោយ​ទំនុកចិត្ត ដើម្បី​ជា​លទ្ធផល​ជោគជ័យ​នៅ​កម្ពុជា​វិញ​» ។​

​លោកស្រី រ៉ានី ក៏បាន​លើកឡើង​នូវ​ព័​ត៍​មាន​ដ៏​អស្ចារ្យ​នៃ​ជើងហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅកាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ដែល​នឹងត្រូវ​បានផ្ដល់​ជូន បន្ថែមទៀត​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី Malaysia Airlines​ក៏ដូចជា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​នាពេលខាងមុខ​នេះ​សម្រាប់​ជម្រើស​នៃ​ទិសដៅ និង​កញ្ចប់​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ហើយក៏​ដើម្បី​ធានាថា​ការិយាល័យ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី​របស់​យើង​នៅ​ភ្នំពេញ​នឹង​ជួយ​ជំរុញ​និង​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​កញ្ចប់​ទេសចរណ៍​ថ្មីៗ ដើម្បី​នាំ​ភ្ញៀវទេសចរ​កម្ពុជា​អោយ​កាន់តែច្រើន​ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​។​

​ក្នុង​ឆ្នាំ​២០១៩​ម៉ាឡេស៊ី​បាន​ស្វា​គម​ការមកដល់​រប​ស់ទេស​ចរណ៍​ពី​កម្ពុជា​ចំនួន ៩៧,០៩៧ នាក់​។ ភ្ញៀវទេសចរ​កម្ពុជា​ចំនួន ៣៩,៨២៣ នាក់​ត្រូវបាន​កត់ត្រា​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ ពី​ការបើក​ព្រំដែន​អន្តរជាតិ​របស់​ម៉ាឡេស៊ី​ឡើងវិញ​ក្នុង​ខែមេសា ឆ្នាំ​២០២២​។​

​គួរ​ជម្រាប​ថា​:​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា​Tourism Malaysia គឺជា​ទីភ្នាក់ងារ​មួយ​នៅ ក្រោម​ក្រសួងទេសចរណ៍​សិល្បៈ​និង​វប្បធម៌​ម៉​ឡេ​ស៊ី​។​ផ្តោត​សំខាន់​លើ​ការផ្សព្វផ្សាយ​ម៉ាឡេស៊ី​ដើម្បី​ជា​គោលដៅ​ទេសចរណ៍​ដែល​គួរ​ជាទី​ពេញចិត្ត និង​ជា​តួអង្គ​សំខាន់​នៅក្នុង​វិស័យ​ទេសចរណ៍​អន្តរជាតិ​ចាប់តាំងពី​បង្កើត ឡើងមក​៕