កីឡា

Arsenalបំបាក់ក្រុមជើងឯកManchesterCityលើកពានCommunity Shield

ដោយ៖រតនា

នៅទីបំផុតក្រុមកាំភ្លើងធំArsenalបានសងសឹកបានសម្រេចហើយខណៈបានយកឈ្នះម្ចាស់ជើងឯកពានរង្វាន់Premier Leagueរដូវកាលមុនឈានទៅលើកពាន Community Shieldក្រោយពីមិនបានទទួលវាអស់ជាច្រើនឆ្នាំមកនោះ។

នៅក្នុងការប្រកួតដ៏អស្ចារ្យរវាងArsenalនិងMan Cityដែលបានធ្វើឡើងនៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេសកាលពីម៉ោង១០យប់ថ្ងៃអាទិត្យម៉ោងនៅកម្ពុជានោះ ក្រុមកាំភ្លើងArsenalបានយកឈ្នះMan Cityក្នុងលទ្ធផល៤ទល់នឹង១។ ក្រុមArsenalបានអបអរសាទរចំពោះពានCommunity Shieldជាពានដ៏ចំណាស់មួយដែលគេបានបង្កើតឡើងនៅប្រទេសអង់គ្លេស។

ក្នុងការប្រកួតយប់ថ្ងៃអាទិត្យដែលជាការប្រកួតបើកឆាកមុនរដូវកាលPremier Leagueនេះគេបានសង្កេតឃើញក្រុមកាំភ្លើងធំបានបញ្ចេញនូវទំរង់លេងដ៏ល្អឥតខ្ចោះជាមួយនឹងក្រុមមេឃខៀវMan Cityក្នុងលទ្ធផល១ទល់១ក្នុង៩០នាទី។ប៉ុន្តែក្រុមArsenalបានយកឈ្នះគ្រាប់បាល់ប៉េណាល់ទី៤ទល់១។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយផ្លូវដែលក្រុមកាំភ្លើងធំArsenalត្រូវធ្វើដំណើរដើម្បីឈានទៅដណ្តើមយកពានPremier Leagueសម្រាប់រដូវកាលនេះគឺនៅវែងឆ្ងាយណាស់។ពួកគេមិនអាចនឹងភ្លេចខ្លួនរីករាយជាមួយតែនឹងពានCommunity Shieldហើយធ្វេសប្រហែសចំពោះពានផ្សេងបាននោះទេ។

សូមរំលឹកដែរថា ក្រុមកាំភ្លើងធំ Arsenal ធ្លាប់បាននាំមុខតារាង Premier League រយៈពេល 248 ថ្ងៃឯណោះកាលពីរដូវកាលឆ្នាំ2022-23 ដែលជាចំនួនច្រើនបំផុតសម្រាប់ក្រុមដែលបរាជ័យក្នុងការឈ្នះពានក្នុងប្រវត្តិសាស្ត្រលីគកំពូលរបស់អង់គ្លេស។

ប៉ុន្តែសេចក្តីស្រមៃក្នុងការ​ប្រជែងយកពាន Premier League រដូវកាលមុន​របស់​ពួក​គេ​បានរសាត់បាត់ទៅវិញបន្តិចម្តងៗ​ខណៈដែល Manchester City បាន​បញ្ចប់​ក្នុង​ទម្រង់​លេង​ដ៏​រឹង​មាំ ធ្វើឲ្យកាំភ្លើងធំArsenal​ទទួល​រង​នូវការបរាជ័យយ៉ាងឈឺចាប់បំផុតទាំងខ្លួនឯងនិងអ្នកគាំទ្រដ៏ងប់ងល់មិននឹកស្មានដល់៕