សន្ដិសុខសង្គម

សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបញ្ជូនជនសង្ស័យប្លន់ម៉ូតូជាង១០នាក់ទៅតុលាការ

ដោយ៖រតនា
កំពង់ស្ពឺ៖សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី៦ ខែសីហា បានបញ្ជូនជនសង្ស័យចំនួន ១៦នាក់(ស្រី២នាក់)ពាក់ព័ន្ធបទល្មើសប្លន់ម៉ូតូទៅតុលាការខេត្តនេះដើម្បីចាត់ការបន្តតាមច្បាប់។


សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជាមួយនឹងការស្រាវជ្រាវឈានទៅចាប់ខ្លួនជាបន្តបន្ទាប់ រហូតបានទៅដល់១៦នាក់ពាក់ព័ន្ធនឹងបទល្មើសប្លន់ម៉ូតូនិងសមគំនិតនោះសមត្ថកិច្ចដកហូតបានម៉ូតូចំនួន៥គ្រឿង។


សមត្ថកិច្ចក៏បានឲ្យដឹងដែរថា ក្រុជនសង្ស័យទាំងនោះបានសារភាពថា ពួកគេបានធ្វើសកម្មភាពប្លន់ បានសម្រេចជាច្រើនលើកមកហើយ។ ក្នុងនោះនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺគឺប្លន់បានសម្រេចចំនួន៤លើក។ បច្ចុប្បន្នតំណាងអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺកំពុងតែបន្តចាត់កាតទៅតាមនីតិវិធី៕