កីឡា

Arsenalបានត្រៀមខ្លួនរួចជាស្រេចអស់ហើយដើម្បីសងសឹក Manchester Cityនៅយប់នេះ

ដោយ៖រតនា

ក្រុមArsenal បាន​ប្តេជ្ញា​ចិត្តថា​​ពួកគេ​នឹងត្រូវតែ​ប្រជែង​ជាមួយMan City ម្តងទៀត​ដើម្បី​ឈ្នះ​ពានPremier Leagueនៅ​ពេល​ដែល​ក្រុមទាំង​ពីរនឹង​ជួបគ្នា​ក្នុង​ការ​ប្រកួត Community Shield នៅ​កីឡដ្ឋាន Wembley នៅ១០យប់​ថ្ងៃអាទិត្យម៉ោងនៅកម្ពុជា។

សូមរំលឹកថា Arsenal ធ្លាប់បានដឹកនាំតារាង Premier League រយៈពេល 248 ថ្ងៃក្នុងរដូវកាលឆ្នាំ2022-23 ដែលជាចំនួនច្រើនបំផុតសម្រាប់ក្រុមដែលបរាជ័យក្នុងការឈ្នះពានក្នុងប្រវត្តិសាស្ត្រលីគកំពូលរបស់អង់គ្លេស។

ប៉ុន្តែសេចក្តីស្រមៃក្នុងការ​ប្រជែង​របស់​ពួក​គេ​បានរសាត់បន្តិចម្តងៗបាត់ទៅ​ខណៈដែល Manchester City បាន​បញ្ចប់​ក្នុង​ទម្រង់​លេង​ដ៏​រឹង​មាំ នៅពេលដែល​ការ​រង​របួស និង​ភាព​នឿយ​ហត់​បាន​ធ្វើ​ឱ្យ​ក្រុម​កាំភ្លើង​ធំ​ទទួល​រង​នូវការបរាជ័យដែលមិននឹកស្មានដល់។

អ្នក​គាំទ្រ​នឹង​ចង់​ឃើញយ៉ាងអន្ទះសាពី​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​ចំនួន​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវ​ក្តៅ​ដើម្បី​ធ្វើឲ្យវាប្រាកដថា ​ការ​ប្រជែង​មិន​មែន​ជា​ការ​សម្រេច​បាន​ម្តង​ទេ ហើយ​ពួក​គេ​ពិត​ជា​បាន​ធ្វើ​បែប​នោះ។

ខ្សែបម្រើសញ្ជាតិអង់គ្លេស Declan Rice គឺជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ក្រុម Arsenal ដោយបានទិញមកពីក្លិប West Ham ក្នុងតម្លៃ 100 លានផោន។

ការមកដល់របស់គាត់បានធ្វើឡើងបន្ទាប់ពីការជ្រើសរើសកីឡាករអន្តរជាតិអាឡឺម៉ង់ Kai Havertz ពី Chelsea ក្នុងកិច្ចព្រមព្រៀងតម្លៃ 65 លានផោន និងខ្សែការពារសញ្ជាតិហូឡង់ Jurrien Timber ពី Ajax សម្រាប់តម្លៃដែលអាចកើនឡើងដល់ 38.5 លានផោន។

  • សត្រូវស្លាប់រស់

មកដល់ស្របពេលជាមួយគ្នានេះ Manchester Cityដែលជាគូសត្រូវស្លាប់រស់ក្នុងការដណ្តើមជ័យជំនះនោះ បានបង្កើតការចុះហត្ថលេខាដ៏សំខាន់ចំនួនពីរមកទល់ពេលនេះជាមួយនឹងខ្សែបម្រើសញ្ជាតិក្រូអាត Mateo Kovacic ពី Chelsea ក្នុងតម្លៃដំបូង 25 លានផោន និងមិត្តរួមក្រុមអន្តរជាតិរបស់គាត់គឺខ្សែការពារ Josko Gvardiol ចូលរួមក្នុងតម្លៃ 77 លានផោនពី RB Leipzig ។

Man City បានបញ្ចប់ 5 ពិន្ទុដាច់ពីក្រុម Arsenal កាលពីរដូវកាលមុន ដូច្នេះតម្រូវការក្នុងការពង្រឹងគឺមានសម្ពាធតិចជាងសម្រាប់ក្រុមកាំភ្លើងធំ ទោះបីជាពួកគេបានបាត់បង់ប្រធានក្រុម Ilkay Gundogan ក៏ដោយ។

ខ្សែបម្រើរូបនេះបានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះ Treble របស់ Man City ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់ក្នុង 52 ប្រកួត ហើយទោះបីជាគាត់ត្រូវបានផ្តល់ជូនកិច្ចសន្យាថ្មីនៅ Etihad Stadium ប៉ុន្តែគាត់បានជ្រើសរើសចូលរួមជាមួយ Barcelonaបាត់ទៅហើយ៕