សន្ដិសុខសង្គម

រថយន្តសណ្តោងរ៉ឺម៉កធុនធំមួយគ្រឿងបានក្រឡាប់កៀបជាប់អ្នកបើកបរ

ដោយ៖រតនា
ភ្នំពេញ៖រថយន្តធុនធំសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាកវេអង ពេលធ្វើដំណើរដល់ផ្លូវកោងស្ថិតក្នុងភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត បានក្រឡាប់ដោយខ្លួនឯង កៀបជាប់អ្នកបើកបរនៅក្បាលរថយន្ត។


សមត្ថកិច្ចបានឲ្យដឹងថា៖ នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤សីហាឆ្នាំ២០២៣​រថយន្តធុនធំម៉ាកវេអងសណ្តោងរ៉ឹម៉កមួយគ្រឿងបានក្រឡាប់ដោយខ្លួនឯងតាមបណ្ដោយផ្លូវជាតិលេខ៣ កំពត- វាលរេញ ចន្លោះបង្គោលលេខ១៦០-១៦១ ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។


សមត្ថកិច្ចបានឲ្យដឹងថា៖ នៅក្នុងហេតុការណ៍ក្រឡាប់នោះបានបណ្តាលឲ្យអ្នកបើកបរឈ្មោះឃាង វាសនា ភេទប្រុស អាយុ២៥ឆ្នាំ នៅខេត្តត្បូងឃ្មុំ បានកៀ់បជាប់នឹងក្បាលរថយន្តអស់ពេលជាច្រើនម៉ោង​រហូតដល់ព្រឹកថ្ងៃទី៤សីហាឆ្នាំ២០២៣ ទើបមានការអន្តរាគមន៍ជួយគាស់យកអ្នកបើកបរចេញបាន៕