សន្ដិសុខសង្គម

បើកម៉ូតូបោះពួយយ៉ាងលឿនទៅបុកត្រាក់ទ័រសម្អាតដីរងរបួសជាទម្ងន់

ដោយ៖រតនា
ព្រះសីហនុ៖យុវជនម្នាក់រងរបួសជាទម្ងន់ដោយសារជិះម៉ូតូលឿនជ្រុលទៅបុកត្រាក់ទ័រសម្អាតដីនៅតាម បណ្តោយផ្លូវប៉ូឡូវៃជិតបន្ទាយប៉េអឹមខេត្តព្រះសីហនុ ក្នុងភូមិទី៥ សង្កាត់ទី៤ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។


សាក្សីនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងប្រហែលជាង៧យប់ ថ្ងៃទី៣ ខែសីហា គេឃើញយុវជនម្នាក់ឈ្មោះចំរើន បានជិះម៉ូតូសង់ពណ៌ក្រហម ពាក់ផ្លាកលេខបាត់ដំបង1AH-5226 ក្នុងទិសដៅពីលិចទៅកើត។

លុះមកដល់កន្លែងកើតហេតុក៏ជ្រុលទៅបុកទ្រាក់ទ័រពេញទំហឹងបណ្តាលឲ្យដួលរងរបួសជាទម្ងន់។
ក្រោយពីកើតហេតុភ្លាមៗគេបានបញ្ជូនជនរងគ្រោះដែលជិះម៉ូតូនោះទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។រីឯម៉ូតូនិងត្រាក់ទ័រត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុករង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕